Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនហត់ចុចទៀតទេ! មុខងារសុវត្ថិភាព CAPTCHA អាចរំលងឬបំបែកបានលើ iOS 16

  • បោះពុម្ព

មនុស្សជាច្រើនប្រាកដជាធ្លាប់ជួប CAPTCHA ដែលជាប្រព័ន្ធសុវត្ថិភាពមួយ ដើម្បីទប់ស្កាត់ការហេគ ការវាយប្រហារ និងការក្លែងបន្លំនានាទៅលើម៉ាស៊ីនមេ (server) ពេលចូលទៅគេហទំព័រណាមួយ ឬ log in ជាដើម។

តាមពិតប្រព័ន្ធនេះល្អដល់ម៉ាស៊ីនមេ ប៉ុន្ដែផ្ដល់បទពិសោធន៍ដ៏រំខានដល់អ្នកប្រើ។ យ៉ាងណាវានឹងត្រូវកាត់បន្ថយការរំខាន លើ iOS 16 ត្បិតប្រព័ន្ធអាចរំលង (bypass) លើមុខងារនេះ ដោយ គេហទំព័រឬកម្មវិធីដែលប្រើមុខងារ CAPTCHA នឹងអាចសម្គាល់ដឹង ឧបករណ៍ iPhone, iPad, Mac និងតាមរយៈ iCloud ដែលបានប្រើ ដែលមិនពិបាកឱ្យប្រើចុចដើម្បីបញ្ជាក់អត្តសញ្ញាណអីទៀតនោះឡើយ។

មុខងារនេះនឹងដំណើរការស្វ័យប្រវត្តិ (enabled by default) លើ iOS និង iPadOS 16 ហើយបង្កប់ខ្លួននៅទីតាំង Settings > Apple ID > Password & Security > Automatic Verification។ គួរបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការខាងលើត្រៀមនឹងដាក់ឱ្យប្រើនាពេលឆាប់ៗផ្លូវការ ចំណែកជំនាន់ Beta ត្រៀមដាក់ឱ្យប្រើនៅអំឡុង ខែកក្កដា៕

ដកស្រង់ពី៖Sabay