Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែកគ្នាមែន តែ Kim Kardashian មិន Live ហែកហួរ តែបែរអរគុណអតីតប្ដីនាមជាឪពុកល្អ

  • បោះពុម្ព

ក្នុងទិវាលោកឪពុកឆ្នាំនេះ Kim Kardashian បានលើកឡើងនូវសម្ដីប៉ុន្មានម៉ាត់ ដោយអរគុណចំៗ ចំពោះអតីតស្វាមីគឺ Kanye West ដោយនិយាយថា លោកគឺជាឪពុកដ៏ល្អអស្ចារ្យ សម្រាប់កូនៗទាំង ៤ របស់ពួកគេ។ «អរគុណដែលធ្វើជាឪពុកដ៏អស្ចារ្យសម្រាប់កូនៗរបស់យើង។

អរគុណដែលតែងតែងស្រឡាញ់ពួកគេ ដូចដែលធ្លាប់ធ្វើកន្លងមក។ រីករាយទិវាលោកឪពុក ជូនចំពោះអ្នក, Ye»។ នេះជាអ្វីដែល Kim សរេរបង្ហោះលើវិបសាយផ្ទាល់ខ្លួនរបស់នាង។ គួរកត់ចំណាំដែរថា អ្នកម្ដាយកូន ៤រូប នេះ បានបង្ហើបថា ខ្លួន និងអតីតស្វាមីស្ងាត់ទាក់ទងគ្នារយៈពេល ៨ខែ ហើយ គឺចាប់តាំងពីចែកផ្លូវគ្នាដាច់ស្រេច។

ទោះជាយ៉ាងណា ពេលនោះ អ្នកទាំង ២ ក៏បានជួបគ្នាក្នុងពិធីជប់លៀង អបអរអាល់ប៊ុមថ្មីរបស់ Kanye West ដែរ។ រឿងមួយទៀត ពេលនេះ Kim ក៏មានអ្នកថ្មីមកស្អំបេះដូងដែរ គឺ Pete Davidson ហើយពួកគេស្រឡាញ់គ្នាស្អិតល្មួតដូចស្នេហាយុវវ័យថ្មីថ្មោងដែរ។ ចំណែកទំនាក់ទំនងជាមួយអតីតប្ដីវិញ Kim នៅតែចាត់ទុក ដូចជាគ្រួសារដូចមុន មិនមែនជាសត្រូវ ឬត្រូវហែកហួរកិត្តិយសគ្នាទេ។

គ្រប់យ៉ាងដែលពួកគេធ្វើ ក៏ដើម្បីកូនៗ ទោះមិនមាននិស្ស័យជាប្ដីប្រពន្ធនឹងគ្នាយូរតទៀត ប៉ុន្តែយ៉ាងណានាមជាឪពុកម្ដាយ ពួកគេមើលថែចិញ្ចឹមកូនរួមគ្នាបានយ៉ាងល្អ៕

ដកស្រង់ពី៖ Sabay