Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះ​ជាឡាន​ថ្មីបែប Crossover របស់ Toyota កែរាង​ខុសពីស៊េរីមុនដាច់

  • បោះពុម្ព

Toyota ត្រៀមចេញរថយន្តថ្មីរបស់ខ្លួនជាប្រភេទ Crossover នោះគឺជាម៉ូដែល Crown ឆ្នាំ២០២៣ ដែលមានរូបរាងដ៏ទំនើបបំផុតមួយក្នុងចំណោមរថយន្តរបស់ Toyota ពោលគឺកែរាងថ្មីខុសពីស៊េរីមុបើតាមរូបភាពនេះ បង្ហាញថា វាដូចនឹងរូបគំរូឌីហ្សាញដែលគេបង្ហោះកន្លងមកដែរ ប៉ុន្តែខុសគ្នាត្រង់ប៉ាណាបន្តិច។

នតែម្តង។ នេះបើតាមរូបភាពប៉ាតង់ដែលបានលេចធ្លាយនៅលើបណ្តាញអនឡាញថ្មីៗនេះ។ រថយន្តថ្មីនេះ អាចនឹងស្ថិតនៅក្រោមឈ្មោះ Crown Cross ដូចម៉ូដែល Toyota ផ្សេងទៀតដែរ និងត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង TNGA-K ដែលមានទាំងជម្រើសប៉ុង១ និងប៉ុង២។ យោងតាមវេបសាយជប៉ុន Best Car ឱ្យដឹងថា រថយន្តនេះ មានប្រវែង ៤៩៣០មម និងកម្ពស់ ១៥៤០មម។

ចំណែកម៉ាស៊ីនវាវិញ ទំនងជាប្រើម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ដំណើរការជាមួយប្រអប់លេខ CVT និងមានជម្រើសម៉ាស៊ីនទាក់បូ ចំណុះ ២,៤លីត្រ ជាមួយប្រអប់លេខអូតូ ៦វគ្គ។ Toyota Crown ស៊េរីថ្មីនេះ ត្រូវបានគេដឹងនាពេលកន្លងមកថា វានឹងត្រូវដាក់លក់នៅអាមេរិកខាងជើង (អាមេរិក និងកាណាដា) និងប្រទេសចិន អំឡុងឆ្នាំ២០២៣។

វាក៏នឹងមានជម្រើសប្រើអគ្គិសនីសុទ្ធសម្រាប់ទីផ្សារអឺរ៉ុប ក្នុងឆ្នាំ២០២៤។ ប៉ុន្តែបើតាមរូបភាពលេចធ្លាយ និងរបាយការណ៍ថ្មីៗ បែរជាបង្ហាញថា Toyota នឹងដាក់លក់តែនៅអាមេរិកខាងជើង ក្នុងអំឡុងខែតុលា ឆ្នាំ២០២២ខាងមុខនេះ៕

ដកស្រង់ពី៖Sabay