Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេង ជលសា ប្រាប់ពី​​អត្ថ​ប្រយោជន៍​​នៃ​​បច្ចេកវិទ្យា​ VR និង Metaverse ​ធ្វើ​​ឲ្យ​​​​គម្រោង​​អចលនទ្រព្យ​ កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍ជាង​មុន​

  • បោះពុម្ព

បច្ចេកវិទ្យា VR និង Metaverse ដែលជាបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ជាមួយគ្នានេះផងដែរប្រទេសកម្ពុជា ក៏កំពុងអភិវឌ្ឃន៍នូវបច្ចេកវិទ្យាដ៏ទំនើបនេះដូចគ្នា ក្នុងនោះគេឃើញមាន ក្រុមហ៊ុនក្នុងស្រុកមួយកំពុងតែប្រើប្រាស់បច្ចេកវិទ្យានេះយកទៅបម្រើនៅក្នុងវិស័យអចលនទ្រព្យ ទោះបីមិនជួបមុខគ្នាក៏អាចទិញ-លក់គម្រោង និងថែមទាំងអាចយកគម្រោងអចលនទ្រព្យទាំងនោះទៅជជែកគ្នាឃើញច្បាស់ៗមិនមែនគ្រាន់តែស្រមើលស្រម៉ៃនោះទេ និងកាន់តែគួរឲ្យចាប់អារម្មណ៍ជាងមុន។

លោក ហេង ជលសា គឺជាអ្នកជំនាញម្នាក់ផ្នែកបច្ចេកវិទ្យា VR និង Metaverse ដែលមានបទពិសោធន៍ច្រើនឆ្នាំកំពុងបម្រើការនៅក្នុងស្ថាប័ន Lastmile Works Cambodia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកដំបូងគេបង្អស់ដែលមាន ឯកទេស ខាងអភិវឌ្ឃន៍បច្ចេកវិទ្យា VR យ៉ាងស្ទាត់ជំនាញ ដែលឥឡូវនេះកំពុងតែទទួលបានគម្រោងជាច្រើនទាក់ទងទៅនឹងអចលនទ្រព្យ។

ចំពោះអតិថិជនធំជាងគេដែលក្រុមរបស់លោក បានទទួលធ្វើនោះគឺគម្រោងរបស់ក្រុមហ៊ុន Urban Village Cambodia, Urban living Solution ក៏ដូចជា គម្រោងជាច្រើនទៀតរបស់អតិថិជននៅតាមបណ្ដាប្រទេសតំបន់អាស៊ាន និងភាគច្រើនមកពីជប៉ុន។ ក្រុមការងាររបស់លោកសុទ្ធសឹងតែជាជនជាតិខ្មែ និងជាអ្នកមានជំនាញផ្នែក Creative ប្រមាណជាង ៨០ រូប កំពុងធ្វើការខាងគូរ 3D គម្រោងខុនដូ ឬបុរីលំនៅឋាននានានៅស្រុកយើង។

នៅគ្រប់គម្រោង 3D ទាំងនោះម្ចាស់គម្រោងទាំងអស់អាចចូលទៅកាន់ពិភពបែបសិប្បនិម្មិត ដោយភ្ជាប់ ជាមួយឧបករណ៍ VR ដើម្បីចូលទៅ Virtual Showroom អាចមើលឃើញទាល់ភ្នែក អាចដើរមើលជុំវិញអគារខុនដូទាំងមូល ដោយគ្រាន់តែបញ្ជាទៅជាន់មួយណានៅលើអេក្រង់។ អ្នកគ្រប់គ្រងក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា 3D និង VR Creative ខាងលើក៏បានលើកឡើងឧទាហរណ៍មួយអំពី គម្រោងរបស់ Urban Village មកបង្ហាញជូនថា ក្រុមការងារ Lastmile Works Cambodia ក៏បានអភិវឌ្ឃន៍នូវបច្ចេកវិទ្យាមួយទៀតដែលស្រដៀងទៅនឹង VR ប៉ុន្តែអាចមើលឃើញ គម្រោងអគារខុនដូទាំងមូល ដោយមិនចាំបាច់ពាក់ VR និងអាចមើលបានជុំគ្នា។

បច្ចេកវិទ្យាថ្មីនេះមាននៅលើអេក្រង់ធំ អាចបញ្ជាចុចទៅលើបរិយាកាសនៅជុំវិញ អាចប្ដូរពីពេលថ្ងៃទៅយប់ ឬយប់មកថ្ងៃសម្រាប់ផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការសម្រេចចិត្ត។

បច្ចេកវិទ្យា VR នេះអាចជំនួសលើការងារគម្រោងដូចគ្នាដែលកន្លងមក គេគូរលើក្រដាស 2D ឬ 3D CAD នៅលើកុំព្យូទ័រ បន្ទាប់ពីរួចកិច្ចការគេត្រូវណាត់ជួបគ្នាផ្ទាល់ ចំណាយពេលយូរ ថែមទាំងជួប ឧបសគ្គនានា ដូចជា File ធំពេកពិបាកបើក កុំព្យូទ័រគាំង ឬបញ្ហាផ្សេងៗទៀត។

លើសពីនេះទៀត ក្រុមរបស់លោកក៏បានអភិវឌ្ឃន៍ Comony គឺជា Metaverse ដែលជាប្រព័ន្ធដ៏ទំនើបមួយបង្កើតឡើងសម្រាប់ជួយសម្រួលដល់ការងារទាំងឡាយណាដែលមិនអាចធ្វើបាននៅពិភពពិត real world ដោយសារការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ខណៈដែលប្រព័ន្ធនេះអាចឲ្យម្ចាស់គម្រោងអាចជួបជជែកគ្នា ខលជួបគ្នា និងអាប់ដែតព័ត៌មាននានាលើគម្រោងក្នុងពេលតែមួយតែម្ដង។

លោកក៏បានលើកឡើងពីសុទិដ្ឋិនិយមប្រាប់ Sabay ឲ្យដឹងថា បើមានការគាំទ្រច្រើនក្រុមការងារលោក នឹងពង្រីកវិសាលបច្ចេកវិទ្យា VR នេះនឹងទៅកាន់វិស័យផ្សេងៗដូចជា វិស័យអប់រំ ឬ វិស័យសុខាភិបាល នៅថ្ងៃអនាគត ក្រៅពីវិស័យអចលនទ្រព្យដែលបានបម្រើដល់ភាពងាយស្រួលដល់ដំណើការអាជីវកម្មបានមួយផ្នែកធំ៕

  

ដកស្រង់ពី៖Sabay