Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hacker អាច​ចូល​លុកលុយ​បាន បើម្ចាស់​ស្មាតហ្វូន​តែងប្រហែសចំណុចទាំងនេះ

  • បោះពុម្ព

នៅក្នុងស្មាតហ្វូនរបស់អ្នករមែងមានឯកសារសំខាន់ៗជាច្រើន ដែលខ្លះជាលក្ខណៈឯកជនភាពពោលគឺមិនចង់ឲ្យអ្នកក្រៅបានដឹងបានឃើញនោះឡើយ។ ប៉ុន្តែរាល់ទិន្នន័យទាំងនោះក៏ជាមុខព្រួញដ៏សំខាន់ដែល Hacker តែងតែវាយប្រហារក្នុងគោលបំណងជំរិតទារប្រាក់ពីម្ចាស់ដើម។

តាមអ្នកជំនាញបានណែនាំកំហុសឆ្គងទាំង ៧ យ៉ាងដែលម្ចាស់ស្មាតហ្វូនភាគច្រើនតែងតែរំលង ហើយវាក៏ជាមធ្យោបាយបើកផ្លូវឲ្យ Hacker អាចធ្វើស៊ីអ្នកបានដោយងាយ៖ ការបន្តប្រើប្រាស់ App និង OS ជំនាន់ចាស់ ជាប្រចាំក្រុមហ៊ុនតែងតែបញ្ចេញនូវប្រព័ន្ធប្រតិបត្តិជំនាន់ក្រោយៗសម្រាប់ឲ្យអ្នកប្រើប្រាស់ធ្វើការ Update ដោយមិនត្រឹមតែផ្តោតលើការផ្លាស់ប្តូររចនាបថកម្មវិធី មួយទៀតសោតក៏ពង្រឹងកាន់តែប្រសើរឡើងលើប្រព័ន្ធសុវត្ថិភាព។

មិនខុសពីការប្រើប្រាស់ App មួយចំនួន ក៏អ្នកចាំបាច់ត្រូវរមែង Update ទៅកាន់ជំនាន់ក្រោយៗជាចាំបាច់។ ឧស្សាហ៍ប្រើប្រាស់ Wi-Fi សាធារណៈ Wi-Fi នៅទីសាធារណៈគឺជាគ្រោះថ្នាក់ខ្លាំងបំផុតមួយសម្រាប់អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក តួយ៉ាងដូចជានៅហាងលក់ទំនិញ កាហ្វេ អាកាសយានដ្ឋានឬទីតាំងសាធារណៈណាមួយ។

បើអាចគួរប្រើប្រាស់តែអ៊ីនធឺណិតផ្ទាល់ខ្លួនបានហើយ ព្រោះជនខិលខូចក៏មានឱកាសវាយប្រហារអ្នកតាមរយៈ Wi-Fi សាធារណៈផងដែរ។ ការមិនប្រើប្រាស់កូដសម្ងាត់មុខអេក្រង់ ស្រមៃថាបើអ្នកចៃដន្យជ្រុះបាត់ទូរសព្ទនៅថ្ងៃណាមួយ នោះរាល់ឯកសារសម្ងាត់មិនថារូបភាពឬទិន្នន័យលាក់ទុកសំខាន់មួយចំនួន ប្រាកដជាត្រូវទៅដល់ដៃភាគីម្ខាងទៀត។

មកទល់បច្ចុប្បន្នមានការអភិវឌ្ឍកាន់តែងាយនិងសាមញ្ញ បើអ្នកខ្ជិលវាយកូដសម្ងាត់ ក៏អាចប្រើប្រាស់ប្រព័ន្ធស្កេនខ្ចៅដៃឬស្កេនមុខបានយ៉ាងងាយ។ ចេះតែចុចចូលមើល Email ផ្ញើចូលផ្តេសផ្តាស ជៀសវាងឲ្យបានការចុចលើ Link ក្នុង Email ដែលគេផ្ញើចូលទាក់ទិននឹងការផ្សព្វផ្សាយទាក់ទាញណាមួយ ហើយចាំបាច់ហាមវាយបញ្ចូលគណនីបណ្តាញសង្គមឬអាសយដ្ឋានណាមួយដាច់ខាត់ប្រសិនមានការទាមទារ។

មិនបានកំណត់ Permission លើ App អ្នកគួរស្វែងយល់ឲ្យបានច្បាស់លើការប្រើប្រាស់ App នីមួយៗ និងរៀនដាក់កំហិតលើការអនុញ្ញាតឲ្យភ្ជាប់ទៅកាន់កាមេរ៉ា ម៉ៃក្រូហ្វូន ឬបញ្ជីឈ្មោះ ជាពិសេសលើ App ដែលពុំមានប្រភពច្បាស់លាស់។

អាចធ្វើទៅបានតាមរយៈទីតាំងSettings > Privacy ស្វែងរកមើលឈ្មោះកម្មវិធីនិងធ្វើការកំណត់។ ការប្រើប្រាស់ខ្សែ USB របស់អ្នកដទៃ ចាំបាច់គួរប្រើប្រាស់តែខ្សែ USB ដែលជារបស់អ្នកបានហើយ ព្រោះឧក្រិដ្ឋជនអាច Hack លុកលុយយកទិន្នន័យក្នុងម៉ាស៊ីនរបស់អ្នកតាមរយៈរន្ធសាក USB។ ឧទាហរណ៍៖ អ្នកសាកថ្មទូរសព្ទដោយប្រើប្រាស់ខ្សែ USB របស់នរណាម្នាក់នៅទីតាំងហាងកាហ្វេឬអាកាសយានដ្ឋាន។

ដកស្រង់ពី៖Sabay