Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដើររកកន្លែង Restart iPhone មិនឃើញ តាមពិតបង្កប់ខ្លួននៅកន្លែងនេះសោះ

  • បោះពុម្ព

អ្នកប្រើពីមុនអាច Restart ម៉ាស៊ីនរបស់ iPhone បាន ប៉ុន្ដែបច្ចុប្បន្ន Apple បន្សល់ជម្រើសត្រឹម Shutdown តែប៉ុណ្ណោះ។ ហើយបើអ្នកចង់ Restart ចាំបាច់ Shutdown ហើយបើកមកវិញជំនួសឱ្យការ Restart។

អ៊ីចឹងបើចង់ចុចតែមួយប៊ូតុង Restart តែម្ដង ធ្វើម៉េចទៅ? បច្ចុប្បន្ន ប៊ូតុង Restart កំពុងបង្កប់ខ្លួននៅក្នុងមុខងារ Assistive Touch ឬគេតែងហៅថា Easy Touch។ អ៊ីចឹងតោះ!

មកដឹងរបៀបប្រើទាំងអស់គ្នា៖ បើកកម្មវិធី Settings > Accessibility > Touch > Assistive Touch ចុច Enable លើ Assistive Touch ដើម្បីដំណើរការ ប៊ូតុង Assistive Touch ចុចលើ ប៊ូតុង Assistive Touch ដែលលោតលើអេក្រង់ទូរសព្ទ ជ្រើសយក Device > More > ចុច Restart > Restart ជាការស្រេច

ដកស្រង់ពី៖Sabay