Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆន សុវណ្ណរាជ ហ៊ានបើកមើលរូបថតម្ដាយជាលើកដំបូង ស្រពេលដែលប៉ាធ្លាក់ខ្លួនឈឺ

  • បោះពុម្ព

 

តារាចម្រៀងប្រុសរបស់ផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណរាជ ដាច់ចិត្ដបើកបើកអាល់ប៊ុមមើលរូបថតសពម្ដាយជាលើកដំបូង ស្រាបពេលដែលលោកប៉ាធ្លាក់ខ្លួនឈឺ។

លោកបានយំខ្សឹបខ្សួល សម្រក់ទឹកភ្នែកលើរូបថតម៉ាក់ ហើយបន់ស្រល់ឲ្យព្រលឹងម្ដាយជួយតាមថែរក្សា និងឲ្យលោកប៉ាឆាប់បានជាសះស្បើយពីជំងឺ។ រាជ បានបញ្ចេញវីដេអូដ៏កម្សត់របស់ខ្លួនតាមបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឲ្យដឹងថា តាំងពីម្ដាយស្លាប់ទៅ លោកមិនដែលហ៊ានបើកមើលរូបថតទាល់តែសោះ ប៉ុន្ដែដោយថ្ងៃនេះនឹកម្ដាយខ្លាំងពេកក៏សម្រេចចិត្ដបើកមើលទាំងចិត្ដនៅក្ដុកក្ដួលស្រណោះរូបម្ដាយ។

ក្រោយពីលោកបញ្ចេញវីដេអូ និងសារដ៏ក្រៀមក្រំនេះ ក៏មានអ្នកគាំទ្រ និងមិត្ដសិល្បៈចូលComment លើកទឹកចិត្ដតារាចម្រៀងរូបនេះដែរ។ ដោយអ្នកខ្លះនិយាយថា ម្ដាយស្លាប់ទៅបានសុខហើយ ហើយអ្នកខ្លះទៀតក៏និយាយថា ព្រលឹងម្ដាយក៏នឹកកូនខ្លាំងណាស់ដែរ។ រីឯស្ថានភាពជំងឺរបស់លោកប៉ារបស់រាជ មិនត្រូវបានលោកបញ្ចេញថាធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ ដោយលោកគ្រាន់តែបង្ហើបថា៖ “ពេលនេះប៉ាកំពុងឈឺ ម៉ាក់ជួយឲ្យប៉ាឆាប់ជាណា"៕

ដកស្រង់ពី៖ Sabay