Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះអើយ បវរកញ្ញាប្រេស៊ីលវ័យ ២៧ឆ្នាំ បានទទួលមរណភាពដោយសារជំងឺ២ប្រភេទ

  • បោះពុម្ព

ដំណឹងសោកសៅក្នុងរង្វង់សិល្បៈ ប្រេស៊ីល ដោយថ្មីនេះកាសែតបរទេសបានចេញផ្សាយថា បវរកញ្ញា United Continents Brazil 2018 Gleycy Correia បានទទួលមរណភាពក្នុងវ័យ ២៧ឆ្នាំ ដោយសារជំងឺកាចសាហាវពីរប្រភេទ។

កាសែត New York Post បានរាយការណ៍ថា Gleycy Correia - បវរកញ្ញា United Continents Brazil 2018 បានទទួលមរណភាពនៅមន្ទីរពេទ្យ Macaé (ប្រេស៊ីល) កាលពីថ្ងៃទី ២០ ខែមិថុនា ដោយសារផលវិបាកពីការវះកាត់ tonsillectomy។ Gleycy Correia នាងបានស្លាប់បន្ទាប់ពីជិត ៣ខែ ដេកស្ដូកស្ដឹងនៅលើគ្រែមន្ទីរពេទ្យ។

យោងតាមការស៊ើបអង្កេត រាជនីកំពូលសម្រស់ប្រេស៊ីល វ័យ ២៧ ឆ្នាំរូបនេះ បានហូរឈាមក្នុងខួរក្បាល និងគាំងបេះដូង បន្ទាប់ពីការវះកាត់ និងសន្លប់អស់រយៈពេលជិត ៣ខែ ក្រោយមកកាលពីថ្ងៃ ទី២០ ខែមិថុនា នេះនាងបានទទួលមរណភាព៕

ដកស្រង់ពី៖ Sabdy