Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Honda ទើប​ទម្លាយ​រូបកាប៊ីន​ CR-V 2023 កែ​ថ្មីកាន់តែ​ឡូយ

  • បោះពុម្ព

កាលពីខែមុន Honda បានទម្លាយរូបរាងផ្នែកខាងក្រៅរបស់ CR-V ស៊េរីថ្មីឆ្នាំ២០២៣ ដែលយើងឃើញថា វាបានកែថ្មីខុសពីស៊េរីមុន ដូចជាចង្កៀងមុខក្រោយ ប៉ាណា និងចំណុចមួយចំនួនទៀត។

ហើយឥឡូវនេះ រូបភាពក្នុងកាប៊ីន ក៏ត្រូវបានបង្ហាញដែរ ដោយបានផ្លាស់ប្តូរថ្មីកាន់តែទំនើប។ និយាយរួម ទាំងក្នុង និងក្រៅ គឺកែថ្មីអេម។ ចំណុចធំៗក្នុងកាប៊ីនរបស់ CR-V 2023ដែលគួរឱ្យចាប់អារម្មណ៍គឺដៃចង្កូត កុងទ័រឌីជីថល ប្រព័ន្ធកម្សាន្ត Touchscreen ដែលដាក់មកលើតាបឡូ និងចង្កឹះលេខថ្មី ជាពិសេសគឺរន្ធតូចៗដូចសំបុកឃ្មុំដែលកាត់តាបឡូយ៉ាងវែង ហើយដែលយើងបានឃើញរួចមកហើយនៅលើ Honda HR-V 2023។

នៅត្រង់ចំណុចនេះ Honda ហាក់បីកំពុងព្យាយាមបង្កើត Unique នៃការឌីហ្សាញផ្នែកខាងក្នុងរបស់រថយន្តខ្លួន។ តែយ៉ាងណា ទាំងនេះគ្រាន់តែជារូបភាពប៉ុណ្ណោះ ពោលគឺ Honda នឹងទម្លាយលម្អិតពីវានៅក្នុងខែកក្កដាខាងមុខនេះ។

គួរដឹងដែរថា បើមើលតាមរូបរាងខាងក្រៅដែលបង្ហាញកន្លងមក គេឃើញថា វាមានបំពាក់ចង្កៀង LED និងអំពូល day time running light ប៉ាណាធំបែបសំណាញ់មានឡូហ្គូ Honda នៅចំកណ្តាល ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺផ្នែកខាងក្រោយដែលដាក់អក្សរ CR-V មានថែមពាក្យ Hybrid នៅពីក្រោម និងចង្កៀងស្តុបក្រោយជារាងអក្សរ L។

ផ្អែកតាមរូបរាងនេះ HR-V 2023 ទំនងជាប្រើម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីផលិតបានកម្លាំងសរុប ២១២សេះ ដូច CR-V 2022 ដែរ៕

ដកស្រង់ពី៖Sabay