Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូច ស្រីលក្ខណ៍ រងការចោទថាមិនអនុវត្ដតាមអំណាចសាលក្រមរបស់តុលាការ

  • បោះពុម្ព

តារាសម្ដែងរាងខ្ពស់ស្រឡះ ទូច ស្រីលក្ខណ៍ បានលែងលះស្វាមីដែលជាជនជាតិណ័រវេសដាច់ស្រាច់ទៅតាមផ្លូវច្បាប់ហើយ ហើយនាងក៏៏ទទួលបន្ទុកចិញ្ចឹមបីបាច់កូនប្រុសម្នាក់បានយ៉ាងល្អ។

ប៉ុន្ដែមុននេះផ្ទុះដំណឹងថា ស្រីលក្ខណ៍ ព្យាយាមឃាឃាំងកូន មិនឲ្យជួបមុខអតីតស្វាមីអស់រយៈពេល ២ឆ្នាំហើយ។ យោងតាមបទសម្ភាសន៍របស់អតីតស្វាមីទូច ស្រីលក្ខណ៍ គឺលោក ម៉ូថេន ជាមួយផ្ទះតារា ឲ្យដឹងថា រូបលោកមិនសប្បាយចិត្ដនឹងអតីតភរិយារបស់លោក ដោយសារតែនាងបានរារាំងមិនឲ្យកូនប្រុស ជួបមុខលោក ដែលផ្ទុយទៅនិងអំណាចសាលក្រមរបស់តុលាការ។

លោកបញ្ជាក់ថា ដ្បិតកូនប្រុសស្ថិតនៅក្រោមការមើលថែរបស់ម្ដាយ តែនៅក្នុងសាលក្រមបានបញ្ជាក់ថា រូបលោកមានសិទ្ធជួបកូនប្រុសនៅរៀងរាល់ចុងសប្ដាហ៍ ឬនៅពេលមានការស្នើសុំពីលោក តែជាក់ស្ដែងនាងមិនឲ្យជួបឡើយ។ លោក ម៉ូថេន បន្ថែមថា អតីតភរិយារបស់លោក គឺអ្នកនាង ទូច ស្រីលក្ខណ៍ តែងតែនិយាយប្រាប់សមត្ថកិច្ចមូលដ្ឋានថា នាងបានផ្ដល់ឱកាសឲ្យអតីតស្វាមីបានជួបកូនគ្រប់ពេល ពោលគឺពេលមានការស្នើសុំ ឬពេលមកដល់មុខផ្ទះ គឺនាងតែងតែបើកធ្វើផ្ទះឲ្យជួប ប៉ុន្ដែជាក់ស្ដែងនាងមិនដែលធ្វើដូចសម្ដីរបស់នាងនោះទេ។

ទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ដរបស់លោក និងកូនប្រុស ហើយពេលនាងធ្វើបែបនេះ នាំកូនប្រុសរបស់លោក គិតថារូបលោកជាឪពុកមិនចេះស្រឡាញ់កូន។ គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ Sabay មិនទាន់អាចទាក់ទងអ្នកនាង ទូច ស្រីលក្ខណ៍ ដើម្បីបកស្រាយចំពោះការចោទប្រកាន់នេះបាននៅឡើយទេ។

ប៉ុន្ដែនៅក្នុងគណនីហ្វេសប៊ុករបស់ស្រីលក្ខណ៍ កាលពីម្សិលមិញ និងម្សិលម្ង៉ៃ គេឃើញបង្ហោះវីដេអូទិញលេបថប់ថ្មីឲ្យកូន ហើយក្រោយមកក៏បង្ហោះថា៖ “កុំគិតអី ជួបអីដោះហ្នឹងទៅ។ ក្នុងជីវិតក្រុមគ្រួសារនីមួយៗ សុទ្ធតែជួបបញ្ហា គ្រាន់តែតិច និងច្រើន មិនដែលថាគ្រួសារណាមួយមិនដែលចេះឈ្លោះគ្នានោះទេ”៕

ដកស្រង់ពី៖ Sabay