Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនរងគ្រោះម្នាក់ទៀត ចេញមុខទម្លាយថា Nam Joo Hyuk ធ្លាប់ប្រើអំពើហិង្សាលើខ្លួន

  • បោះពុម្ព

កាលពីថ្មីៗនេះការចោទប្រកាន់អំពើហិង្សានៅសាលា (Bully) ត្រូវបានលើកឡើងប្រឆាំងនឹងតារាសម្ដែង Nam Joo Hyuk ខណៈជនអនាមិកម្នាក់បានអះអាងថា តារាសម្ដែងរូបនេះធ្លាប់បានសម្លុតគាត់នៅក្នុងសាលា។

ទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ Nam Joo Hyuk គឺ Management SOOP បានបដិសេធ ភ្លាមៗនូវការចោទប្រកាន់នេះ ដោយបញ្ជាក់ថា មិនមែនជាពិត ទាំងនោះគ្រាន់ ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន។ ទន្ទឹមនឹងនេះ ស្រាប់តែជនរងគ្រោះម្នាក់ទៀតបានចេញមុខ ហើយអះអាងថា ខ្លួនបានរងទុក្ខពេញ មួយជីវិត ដោយសារតែរូបគេត្រូវមើលងាយដោយ Nam Joo Hyuk ។

ជនរងគ្រោះបានអះអាងថា "ពេលខ្ញុំឃើញ Nam Joo Hyuk ក្នុងភាពយន្ត ខ្ញុំឈឺចាប់ដោយសាររបួសពីអតីតកាល"។ ជនរងគ្រោះដែលត្រូវបានចោទប្រកាន់ថ្មី បានផ្តល់ព័ត៌មានលម្អិតនៃការសម្លុតនេះដល់ Sports Kyunghyang ហើយបានពន្យល់ថា អ្នកគ្រប់គ្រង SOOP មិនបានធ្វើការពិនិត្យការពិតណាមួយមុន ពេលដាក់ពាក្យបណ្តឹងប្រឆាំងនឹងជនរងគ្រោះដែលត្រូវបានចោទប្រកាន់ដំបូងឡើយ។

ជនរងគ្រោះ បានពន្យល់ថាការគំរាមកំហែងរបស់ Nam Joo Hyuk បានធ្វើលើសិស្សផ្សេងៗ ពេញវិទ្យា ល័យ។ ជនរងគ្រោះ ថា "Nam Joo Hyuk តែងតែបញ្ជារឱ្យ ខ្ញុំបើកទូរស័ព្ទ ហើយយកស្មាតហ្វូនរបស់ខ្ញុំ ដោយគ្មានការអនុញ្ញាតពីខ្ញុំទៅប្រើប្រាស់តាមចិត្ត"។ លើសពីនេះជនរងគ្រោះ បានអះអាងថា Nam Joo Hyuk ក៏ធ្លាប់វាយដំលើរាងកាយផងដែរ។ យ៉ាងណាមិញរហូតមកដល់ពេលនេះអ្នកគ្រប់គ្រង Nam Joo Hyuk មិនចេញសេចក្ដីប្រកាសបក ស្រាយមួយបន្ថែមទៀតនៅឡើយទេ៕

ដកស្រង់ពី៖ Sabay