Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះ Hyundai Ioniq 6 ឆ្នាំ​២០២៣ មើល​លេងៗ​សិនទៅ

  • បោះពុម្ព

មិនទាន់ចេញផ្លូវការនៅឡើយទេ តែ Hyundai ចេញរូបភាពខ្លះៗអំពីរថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ២០២៣ គឺ Ioniq 6 ដែលជាជំនាន់ទី២ ប៉ុន្តែរូបរាងរបស់វាគឺខុសពី Ioniq 5 ពោលគឺជាប្រភេទ Sedan ដោយ Hyundai នឹងបញ្ចេញវាលម្អិតនៅខែកក្កដាខាងមុខនេះ។

តែយ៉ាងណា Ioniq 6 នឹងត្រូវអភិវឌ្ឍឡើងលើគ្រោងឆ្អឹង Hyundai E-GMP ដូចរថយន្ត SUV ធុនកណ្តាល Ioniq 5 ដែរ គ្រាន់តែថា វាមានទិសដៅសំដៅទៅលើអិតិថិជនថ្មីដែលនិយមប្រើប្រាស់ប្រភេទ Sedan វិញម្តង ឬអាចនិយាយបានថា ប្រជែងនឹង Tesla Model 3, Polestar 2 និង Volkswagen ID.6/ID.7។

ការឌីហ្សាញរូបរាងរបស់រថយន្តបែបស្ព័រ Ioniq 6 នេះ ការពិតគឺត្រូវបានបង្ហាញតាំងពីឆ្នាំ២០២០មកម្ល៉េះ ដែលពេលនោះគឺហៅថាជា Prophecy concept។ បើក្រឡេកមើលរូបរាងវាមួយភ្លែតវាស្រដៀងនឹង Porsche 911 ដែរ ប៉ុន្តែរថយន្តនេះទំនើបជាង ព្រោះតែវារំលេចដោយភ្លើង LED លាតកាត់ផ្នែកខាងក្រោយរថយន្តដ៏ស្រស់ស្អាត និងជា Unique របស់ Hyundai តែម្តង។

ចំណែកផ្នែកខាងក្នុងវិញ គឺឃើញថា មិនមានភាពរញ៉េរញ៉ៃច្រើនឡើយ គឺមានការរៀបចំបានយ៉ាងស្អាត និងទំនើប ដែលវាបំពាក់អេក្រង់ពីរគឺកុងទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត Touchscreen មានទំហំសរុប ១២អ៊ីញ ហើយសូម្បីតែដៃទ្វារក៏មិនមានប៊ូតុងចុចអ្វីដែរ។

កាន់តែពិសេសលើសពីគេនោះ វាបំពាក់ភ្លើងក្នុងរថយន្ត ambient light ដែលមានពណ៌ ៦៤ ជាមួយ themes ដែលមានពណ៌ច្រើន ជួយបង្កើនអារម្មណ៍រីករាយបន្ថែមទៀត។

ចំពោះទំហំអាគុយវិញ Hyundai មិនទាន់បានប្រកាសបញ្ជាក់នៅឡើយទេ គេគ្រាន់តែអាចប៉ាន់សា្មនបានថា វាបំពាក់ម៉ូទ័រភ្លើង១ ផលិតបានកម្លាំង ២២៥សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ រត់ប៉ុង១ និងជម្រើសម៉ូទ័រភ្លើង២ ផលិតបានកម្លាំង ៣២០សេះ និងកម្លាំងរមួល ៦០៥ញ៉ូតុនម៉ែត្រ រត់ប៉ុង២៕

ដកស្រង់ពី៖Sabay