Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដើរផ្លូវមួយម្នាក់ឯង HTC បញ្ចេញទូរសព្ទផ្ដោតទៅលើមុខងារ Metaverse

  • បោះពុម្ព

HTC ទើបប្រកាសចេញ HTC Desire 22 Pro ដែលមានមុខងារផ្ដោតទៅលើ ពិភពនិម្មិត Metaverse។ អ្វីដែលពិសេសគឺទូរសព្ទនេះ ទោះគ្មានឧបករណ៍ VR ជំនួយ ក៏វាអាចចូលទៅកាន់ Metavere ដែលផលិតដោយ HTC ផ្ទាល់ មានឈ្មោះថា Viverse បានផងដែរ។

បន្ថែមពីនេះ ទូរសព្ទថ្មីរបស់ HTC ក៏អាចភ្ជាប់ជាមួយនឹងឧបករណ៍ VR Vive Flow របស់ HTC ផ្ទាល់ដើម្បីទទួលបានបទពិសោធន៍ទស្សនាបន្ថែមទៅលើ ភាពយន្ត និងទូរទស្សន៍តាមឧបករណ៍ VR។

HTC Desire 22 Pro ផលិតមកដោយបំពាក់ អេក្រង់ទំហំ ៦,៦អ៊ិញ 120Hz ប្រើបន្ទះឈីប Snapdragon 695 5G មាន RAM 8GB ទំហំផ្ទុក 128GB និងទំហំថ្ម ៤៥២០មីលីអំពែម៉ោង។

ចំណែកប្រព័ន្ធកាមេរ៉ាក្រោយ មានបំពាក់លែន៣ លែនដើម 65MP, ultrawide 13MP, depth 5MP និង 32MP ជាកាមេរ៉ាខាងមុខ។ ចំពោះតម្លៃដាក់លក់ HTC Desire 22 Pro ចាប់ផ្ដើមពី ៤០៤ដុល្លារ តម្លៃនៅទីផ្សារស្រុកក្រៅ៕

 

ដកស្រង់ពី៖Sabay