Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Nothing (1) រស់ជាខ្លួនឯង! ឌីហ្សាញខុសគេ! មើលធ្លុះដល់ក្នុង ត្រៀមចេញលក់ពី ៤០០-៤៥០ដុល្លារ

  • បោះពុម្ព

ក្រុមហ៊ុន Nothing ត្រៀមបញ្ចេញស្មាតហ្វូនដំបូងរបស់ខ្លួន ដែលមានឈ្មោះថា ស្មាតហ្វូនទទេ Nothing Phone (1) ដែលរចនាចេញមកដើរផ្លូវមួយម្នាក់ឯង ខុសពីគេ!

ប្រើខ្នងក្រោយថ្លាមើលឃើញដល់ខាងក្នុង និងឃើញដល់គ្រឿងបង្គុំមួយចំនួនផងដែរ។ Nothing (1) ត្រៀមនឹងប្រកាសចេញផ្លូវការក្នុងព្រឹត្តិការណ៍របស់ខ្លួន នា ថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ។

គេរំពឹងទុកថា ស្មាតហ្វូនទទេនេះអាចមានបីជម្រើសសម្រាប់អ្នកប្រើគឺ៖ តម្លៃ ៤០០ដុល្លារ 8/128 GB តម្លៃ ៤២០ដុល្លារ 8/256 GB តម្លៃ ៤៥០ដុល្លារ 12/256 GB ប្រើបន្ទះឈីបកម្រិតមធ្យម Snapdragon 778G+ អាចមានជម្រើសពណ៌ស និងពណ៌ខ្មៅ ចំពោះលក្ខណៈសម្បតិ្តផ្សេងៗ គេបានឃើញទូរសព្ទនេះទទួលបានវិញ្ញាបនបត្រ អាចសាកថ្មល្បឿនលឿន ៤៥វ៉ាត់ ផងដែរ។

ចំណែកដំណឹងចចាមអារ៉ាមផ្សេងទៀត វាអាចនឹងបំពាក់កាមេរ៉ាក្រោយទំហំ 50MP មួយគូ ប្រើកាមេរ៉ាមុខ 16MP និងប្រើអេក្រង់ 120Hz OLED display។ ក្រៅពីនេះវាអាចនឹងប្រើថាមពលថ្ម ៤៥០០មីលីអំពែម៉ោង បំពាក់ Android 12 ផ្អោបដោយ Nothing OS ផលិតដោយខ្លួនឯងផ្ទាល់ថែមទៀតផង៕

ដកស្រង់ពី៖Sabay