Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកប្រើ iPhone អាចផ្ទេរទិន្នន័យទៅកាន់ ស្មាតហ្វូនរត់ Android 12 លែងនៅទើរត្រឹម Google Pixel និងស្មាតហ្វូនមួយចំនួនទៀតហើយ

  • បោះពុម្ព

មុននេះបន្ដិច Google ទើបប្រកាសថា កម្មវិធីរបស់ខ្លួន Switch to Android នៅលើ iOS ដែលជាកម្មវិធីសម្រាប់ផ្ទេររាល់ឯកសារសំខាន់ៗពី iOS ទៅកាន់ Android អាចដំណើរការបានលើរាល់ស្មាតហ្វូនកំពុងរត់លើ Android 12 ទាំងអស់ ដែលខុសពីមុនវាអាចដំណើរការតែលើ ស្មាតហ្វូន Google Pixel តែប៉ុណ្ណោះ។

ចំពោះការផ្ទេរឯកសារ ឧទារហណ៍ពី iPhone ទៅកាន់ស្មាតហ្វូន Android អ្នកអាចភ្ជាប់តាមមធ្យោបាយ WiFi ឬតាមរយៈខ្សែ Lightning ទៅ USB-C។ រីឯទិន្នន័យដែលអាចផ្ទេរចេញរួមមានកម្មវិធី Photos, Contacts និងកម្មវិធី Messages ជាដើម។ គួរដឹងថា Apple ក៏មានកម្មវិធីផ្ទាល់ខ្លួន Move to iOS សម្រាប់ឱ្យអ្នកប្រើស្មាតហ្វូន Android ផ្ទេរទិន្នន័យទៅកាន់ iPhone បានផងដែរ៕

ដកស្រង់ពី៖Sabay