Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់អារម្មណ៍អត់! Kia Niro 2023 តម្លៃតែ ៣ម៉ឺនដុល្លារទេ

  • បោះពុម្ព

រថយន្ត Kia Niro 2023 ត្រូវបានដាក់លក់ជាផ្លូវការហើយក្នុងប្រទេសអូស្ត្រាលី ដោយមានតម្លៃចាប់ពី ៣ម៉ឺនដុល្លារ ដល់ជិត ៥ម៉ឺនដុល្លារ ខុសៗគ្នាទៅតាម option ដូចខាងក្រោម៖

-Niro Hybrid S តម្លៃ ៣០ ២៥៨ដុល្លារ

-Niro GT-Line តម្លៃ ៣៤ ១១០ដុល្លារ

-Niro EV S តម្លៃ ៤៤ ៥២១ដុល្លារ

-EV GT-Line តម្លៃ ៤៩ ១៥៧ដុល្លារ។

សម្រាប់ option Hybrid រថយន្តនេះ ប្រើម៉ាស៊ីន Smartstream ចំណុះ ១,៦លីត្រ ផលិតបានកម្លាំង ១០៣សេះ និងកម្លាំងរមួល ១៤៤ញ៉ូតុនម៉ែត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ផលិតបានកម្លាំងសរុបដល់ ១៣៩សេះ និងកម្លាំងរមួល ២៦៥ញ៉ូតុនម៉ែត្រ និងបំពាក់ប្រអប់លេខ dual-clutch។ កុងទ័រវាជាប្រភេទឌីជីថល ៤,២អ៊ីញ (សម្រាប់ option S) និង ១០,២៥អ៊ីញ (សម្រាប់ option GT-Line)។

ចំណែកប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ។ វាមានមុខងារកម្តៅពូក, កម្តៅដៃចង្កូត, wireless charge, អេក្រង់ head-up display, ប្រព័ន្ធបញ្ជាចូលចតពីចម្ងាយ និងទ្វារក្រោយវៃឆ្លាតជាដើម។

ចំណែក option អគ្គិសនីវិញ វាបំពាក់អាគុយទំហំ ៦៤,៨គីឡូវ៉ាត់ម៉ោង ពេលសាកពេញអាចធ្វើដំណើរបានដល់ចម្ងាយ ៤៦០គីឡូម៉ែត្រ។ បើសាកជាមួយដុំសាកលឿន គឺប្រើពេល ៤៣នាទី ក្នុងពីសាកពី ១០ ទៅ ៨០%។ វាបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ និងកម្លាំងរមួល ២៥៥ញ៉ូតុនម៉ែត្រ។ ចំពោះ option នេះដែរ វាបំពាក់កុងទ័រឌីជីថល ១០,២៥អ៊ីញ និងប្រព័ន្ធកម្សាន្ត Touchscreen ៨អ៊ីញ។

មិនតែប៉ុណ្ណោះវាក៏បន្ថែមនូវដំបូលកញ្ចក់ sunroof, កៅអីសម្រាកបែប premium ខាងមុខ និង speaker Harman/Kardon ៨គ្រាប់៕ ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។

សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ដកស្រង់ពី៖Sabay