Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បទ “Zoom”របស់ Jessi ក្លាយជា MV ទី២មានអ្នកចូលទស្សនា១០០ លានដងក្នុងរយៈពេលដ៏ខ្លី

  • បោះពុម្ព

Jessi បានក្លាយជាអ្នកលេងភ្លេង K-pop ស្ត្រីដំបូងគេដែលមានអ្នកចូលមើលលើសពី ១០០លានដង នៅលើ YouTube ជាមួយនឹងវីដេអូតន្ត្រីក្នុងឆ្នាំ ២០២២ នេះជាមួយបទចម្រៀងដ៏ល្បីកក្រើក ជាពិសេសក្នុងបណ្ដាញសង្គម Tik Tok បទ “Zoom”។

នៅថ្ងៃទី ១១ ខែកក្កដា វីដេអូចម្រៀងចុងក្រោយបង្អស់របស់ Jessi "ZOOM" ទទួលបានការចូលមើល ១០០ លានដងនៅលើ YouTube ដែលធ្វើឱ្យវាក្លាយជាវីដេអូតន្ត្រីទីពីរបន្ទាប់ពីបទ"NUNU NANA" របស់នាងដែលមានអ្នកចូលទស្សនារាប់រាយលាននាក់ក្នុងក្នុងរយៈពេលដ៏ខ្លី។ Jessi បានចេញផ្សាយបទ "ZOOM" នៅថ្ងៃទី ១៣ ខែមេសា ពោលរហូតដល់ពេលនេះមានរយៈពេលជាង ២ខែមកហើយដែលបទនេះមានអ្នកចូលទស្សនាច្រើនខ្លាំងបំផុត។

បច្ចុប្បន្ន “ZOOM” ក្លាយជាវីដេអូចម្រៀងលឿនបំផុតរបស់ Jessi ដែលទទួលបាន ១០០លានពិន្ទុ ដោយបំបែកកំណត់ ត្រាពីមុនរបស់នាងប្រហែល ៧ ខែ ១៩ ថ្ងៃដែលកំណត់ដោយ “NUNU NANA” កាលពីឆ្នាំមុន៕

 

ដកស្រង់ពី៖ Sabay