Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាជិក TWICE កម្ទេចចោលបណ្ដាសារកុងត្រា ៧ឆ្នាំ ដោយសម្រេចបន្តការងារជាមួយ JYP ទៀត

  • បោះពុម្ព

សមាជិកទាំង ៩ នាក់របស់ TWICE បានបន្តកុងត្រាជាមួយនឹងផលិតកម្ម JYP ជាថ្មី ក្រោយកុងត្រាចាស់ជិតអស់សុពលភាព។

នៅក្នុងសេចក្ដីប្រកាសដែលចេញដោយផលិតកម្ម JYP ដែលបានជូនដំណឹងទៅកាន់សារព័ត៌មាន SportsWorld បានបញ្ជាក់ថា TWICE បានសម្រេចរួមរស់បន្តជាមួយនឹងក្រុមហ៊ុន៖ «សមាជិក TWICE ទាំងអស់គ្នាបានបន្តកុងត្រារបស់ពួកគេជាមួយនឹងពួកយើងតទៀត នៅមុនថ្ងៃផុតកំណត់កិច្ចសន្យាផ្តាច់មុខដែលត្រូវបញ្ចប់នៅរដូវស្លឹកឈើជ្រុះខាងមុខ។

TWICE បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតកិត្យានុភាពរបស់ក្រុមហ៊ុន K-Pop គឺ JYP ដែលជាក្រុមហ៊ុននៃប្រភពការគាំទ្រសម្រាប់ការអភិវឌ្ឍន៍របស់ TWICE ជាក្រុមនារីតំណាងដែលបានយល់ព្រមបន្តកិច្ចសន្យាជាមួយគ្នា និងផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមកនេះ»។ JYP Entertainment នឹងបន្តផ្តល់ការគាំទ្រពេញទំហឹង ចំពោពភាពរីកចម្រើនរបស់ TWICE ក្នុងរយៈពេលវែង។ TWICE បានបង្ហាញខ្លួនលើកដំបូងក្នុងខែតុលា ឆ្នាំ ២០១៥ ដែលមានន័យថាកិច្ចសន្យារយៈពេល ៧ ឆ្នាំដំបូងរបស់ពួកគេត្រូវបានកំណត់ថានឹងផុតកំណត់នៅខែតុលា ឆ្នាំ ២០២២ តែពេលនេះក្រុមសម្រេចបន្តទៀតហើយ៕

ដកស្រង់ពី៖ Sabay