Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដុតតែម្ដង! Firefox ផ្ញើនំខេកទៅឱ្យ Microsoft អបអរការលែងមានវត្តមាន IE

  • បោះពុម្ព

កម្មវិធីរុករកអ៊ីនធឺណិតរៀមច្បង Internet Explorer របស់ Microsoft ត្រូវបានចូលនិវត្តន៍ មានន័យថាលែងទទួលបានការ Support ជាផ្លូវការក្នុង ខែមិថុនា ឆ្នាំ២០២២ ដែលជាឱកាសរីករាយសម្រាប់មនុស្សស្ទើរតែទាំងអស់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា។

ហើយគ្រានេះដែរ ក្រុមការងារ Firefox នៅ Mozilla បានផ្ញើនំមួយទៅ Microsoft ដើម្បីអបអរសាទរការបញ្ចប់នេះ។ ថ្មីៗនេះ Microsoft បានចែករំលែករូបថតនំខេកមួយ ទទួលបានពីក្រុម Firefox ដែលបានសរសេរថា អរគុណសម្រាប់នំខេកដ៏ស្រស់ស្អាត យើងចូលចិត្តប្រពៃណីនៃការផ្ញើនំខេកទៅក្រុម Browser team នៅក្នុងព្រឹត្តិការណ៍សំខាន់ៗណាមួយ។

គួរបញ្ជាក់ថា ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីរុករកអ៊ីនធឺណិតផ្ញើនំឱ្យគ្នាទៅវិញទៅមក គឺជាប្រពៃណីជិតមួយទសវត្សរ៍មកហើយ។ តួយ៉ាង Microsoft បានផ្ញើនំខេកមួយទៅក្រុម Firefox សម្រាប់សម្រាប់ការចេញផ្សាយ Firefox 2.0 ក្នុង ឆ្នាំ២០០៦។ រីឯ Mozilla បានផ្ញើនំទៅ Microsoft បន្ទាប់ពី Internet Explorer 10 បានមកដល់ក្នុង ឆ្នាំ២០១២ ហើយបន្ទាប់មកក្រុម Chrome របស់ Google ក៏បានចាប់ផ្តើមផ្ញើនំមកផងដែរ៕

ដកស្រង់ពី៖Sabay