Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទិញសំបុត្រយន្ដហោះរួច ខាត់ សុឃីម ពោលថាថ្លៃ តែមានកត្ដាធ្វើឲ្យនាងមិនរារែកចិត្ដ

  • បោះពុម្ព

តាមគម្រោងតារាចម្រៀងពហុជំនាញ ខាត់ សុឃីម និងស្វាមី ព្រមទាំងកូនៗ នឹងឡើងយន្ដហោះចេញពីកម្ពុជា ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

បើទោះជាតម្លៃសំបុត្រយន្ដហោះហក់ឡើងស្ទើរកប់ពពក តែអ្នកនាងមិនអល់អែកក្នុងការចេញដំណើរកម្សាន្ដលើកនេះទេ។ អ្នកនាង ខាត់ សុឃីម ប្រាប់Sabay នៅថ្ងៃទី១៣ ខែកក្កដា នេះថា រូបនាង និងស្វាមី ព្រមទាំងកូនពីរនាក់ នឹងធ្វើដំណើររួមគ្នា ដើម្បីទៅលេងម្ដាយ និងប្អូនស្រីដែលមានផ្ទះនៅក្នុងរដ្ឋមួយ នៃសហរដ្ឋអាមេរិក រយៈពេល ១ខែពេញ។ ខាត់ សុឃីម៖ “សបុត្រក្នុងម្នាក់អស់ ៤០០០ដុល្លារ ហើយយើងទៅ៤នាក់ អស់ក្រែលដែរ តែបងត្រូវតែទៅ ព្រោះបងគិតយូរហើយ ហើយបងក៏ខានទៅលេងជុំគ្រួសារអីចឹងយូរហើយដែរ។

ទៅនេះអត់មានការការងារសិល្បៈទេ តែពេល១ខែហ្នឹង យ៉ាងម៉េច ឬទៅណាទៀតចាំមើលសិន”។ ដំណើរទៅកាន់សហរដ្ឋអាមេរិកជាលើកទី២ នេះ ត្រូវបាន ខាត់ សុឃីម បង្ហើបថា នៅថ្ងៃទី១៣ ខែសីហា ដែលជាថ្ងៃដំបូង នៃការទៅដល់ទឹកដីសហរដ្ឋអាមេរិករបស់គ្រួសារនាង ខាត់ ស្រីវង ដែលត្រូវជាប្អូនស្រីនឹងធ្វើពីធីជួបជុំមួយដែលផ្ដល់ឱកាសឲ្យនាងបានរាំច្រៀងកម្សាន្ដជាមួយគ្រួសារនៅទីនោះ៕

ដកស្រង់ពី៖ Sabay