Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈរជើងជាងមួយខែ «រសជាតិអ្នកមាន» វគ្គបី ទទួលបានកម្រិតការគាំទ្រខ្ពស់

  • បោះពុម្ព

ទូរទស្សន៍ PNN ដែលកំពុងបញ្ចាំងនូវខ្សែរឿងភាគទូរទស្សន៍ «រសជាតិអ្នកមាន វគ្គ ហេឡូអ្នកម៉ាក់» ជាស្នាដៃបន្តនៃអ្នកនិពន្ធនិងដឹកនាំរឿង ពាន់ភួង បុបា្ជ កំពុងទទួលបានលទ្ធផលជាទីគាប់ចិត្ត។

អ្នកតាមដានសន្ទុះទូរទស្សនិកជនសម្រាប់ស្ថានីយ៍ទូរទស្សន៍មួយនេះក៏បានអះអាងផងដែរថាភាពយន្តភាគដែលបង្កប់នូវ ការអប់រំដ៏ស៊ីជម្រៅ ត្រូវនឹងតថភាពជីវិតបច្ចុប្បន្នមួយរឿងនេះ ពិតជាកំពុងមានប្រជាប្រិយភាព។ កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយ និងគ្រប់គ្រងការផលិតភាពយន្តខ្មែរ ក៏ជាអ្នកផ្តួចផ្តើមគំនិតលើខ្សែរឿង រសជាតិអ្នកមាន ដ៏ល្បីរបស់ PNN បានឱ្យយើងដឹង ថា ដ្បិតណាតែវគ្គ ហេឡូអ្នកម៉ាក់ មិនទាន់ឈានដល់ឆាកពុះកញ្ជ្រោលតែចរាចរនៃការទស្សនាមានច្រើនលើសការរំពឹងទុកទៅហើយ។

កញ្ញាឱ្យដឹងទៀតថា ធម្មតាការផ្តល់នូវសាច់រឿងដែលស៊ីគ្នានឹងជីវិតពិតរបស់ស្រ្តីមេផ្ទះ ជាពិសេសសាច់រឿងបែបតស៊ូមតិ ឆ្លើយតបដោយរឹងមាំចំពោះអំពើហិង្សាទាំងផ្លូវកាយឬផ្លូវចិត្តក្នុងរង្វង់អាពាហ៏ពិពាហ៍គ្រួសារខ្មែរ រមែងតែងទទួលបានការយកចិត្តទុកដាក់ទស្សនាច្រើន ប៉ុន្តែរឿងនេះ រឹតតែបានការចាប់អារម្មណ៍ច្រើនជាងមុន។ កញ្ញាប្រាប់ដូច្នេះទៀតថា៖ «សូម្បីតែយើងមើលលើ Comment ក្នុងបណ្តាញសង្គមក៏ឃើញថាទស្សននិកជនកំពុងតាមដានយ៉ាងប្រកិតដែរ!» កញ្ញាអះអាងទៀតថា នៅសប្តាហ៍បន្ទាប់ៗ សាច់រឿងនឹងរឹតតែឈានដល់ឆាកឡើងកំដៅ តែក៏មានបង្កប់មកជាមួយនូវ ដំណោះស្រាយបន្ថែមជួយ សម្រាលទឹកចិត្តបង្កើតជាអារម្មណ៍កម្សាន្តបានយ៉ាងល្អសម្រាប់ទូរទស្សនិកជនផងដែរ។

រឿង «រសជាតិអ្នកមាន» វគ្គ ហេឡូអ្នកម៉ាក់ ក្រៅពីប្រមូលផ្តុំដោយក្រុមផលិតមានជំនាញខ្ពស់ សាច់រឿងចូលរួមដោយតារាល្បីៗជាច្រើនរូប អ្នកនិពន្ធ ពាន់ ភួងបុប្ផា បានធ្វើការសិក្សាវិធីសាស្ត្រថ្មី ក្នុងការទាក់ទាញពីមួយភាគទៅមួយភាគពេញដោយបញ្ហា ដែលរំលេចមកចោទ ក៏ដូចជា បានបង្កប់ដំណោះស្រាយ។ ជាមួយស្ត្រីការបញ្ចូលជានិច្ចនូវ ផ្នត់គំនិតវិជ្ជមានសម្រាប់យកទៅប្រើដឹកនាំជីវិតពិតបាន អ្នកនិពន្ធមិនបារម្ភថា ឈុតឆាកតឹងតែងខ្លះៗក្នុងរឿងនឹងនាំមកនូវអារម្មណ៍ធុញថប់ទេ។

ក្នុងនាមជាអ្នកនិពន្ធ និងដឹកនាំរឿងផ្ទាល់ លោកស្រីបានពន្យល់បន្ថែមដែរថា ការអប់រំ អំពីស្មារតីនៃខ្លួនទីពឹងខ្លួន ជាជំនាញដែល សង្គមយើងបច្ចុប្បន្នត្រូវការខ្លាំង។ លោកស្រីសន្យាដែរថា ភាពយន្តរបស់ខ្លួន តែងតែនាំមកនូវដំណោះស្រាយ ដូចជាជំនាញនៃការចចារ ជំនាញដោះស្រាយវិបត្តិ ការលើកទឹកចិត្តខ្លួនឯង ការគិតអំពីជីវិតថ្មីក្រោយបរាជ័យគ្រាមុនសុទ្ធតែ ចូលរួមកាត់បន្ថយការដើរខុសផ្លូវ និងទំនោរឌីប្រេស្សិនបានយ៉ាងមានប្រសិទ្ធិភាព។ ទូរទស្សន៍ PNN កំពុងផ្សាយ នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហ វេលាម៉ោង ៨ ដល់ ៩យប់ សម្រាប់រឿងភាគ រសជាតិអ្នកមានវគ្គបី នេះ៕

ដកស្រង់ពី៖ Sabay