Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំណាប់អារម្មណ៍ត្រួសៗ ចំពោះ Honda CR-V 2023 ដែល​ទើបនឹង​ប្រកាសចេញ

  • បោះពុម្ព

ខ្ញុំពេញចិត្តលើរូបរាងរបស់វា ដែលឌីហ្សាញបែបថ្មី ពិសេសផ្នែកខាងមុខយើងឃើញថា ប៉ាណាឌីហ្សាញជារាងឆកោនដូច HR-V 2023 ដែរ តែ CR-V 2023 នេះធ្វើស្អាតជាង ដោយសារតែវាអត់មានទុកចន្លោះសល់ធំ មានន័យថា ប៉ាណា ជាប់នៅជាមួយចង្កៀងតែម្តង។

រន្ធបឺតខ្យល់ក៏ធំដែរ ស៊ីគ្នាជាមួយប៉ាណា។ ប៉ុន្តែចង្កៀងស្តុបក្រោយធ្វើជារាងអក្សរ L ដូចស៊េរីមុនដែរ នេះក៏ដោយសារតែមិនចង់ឱ្យបាត់អត្តសញ្ញាណរបស់ CR-V។ ចំណែកផ្នែកខាងក្នុងរបស់ CR-V 2023វិញ ខ្ញុំចាប់អារម្មណ៍ចំពោះតាបឡូ ដែលវាធ្វើរន្ធតូចៗដូចសំបុកឃ្មុំយ៉ាងវែង ហើយយើងក៏បានឃើញការឌីហ្សាញបែបនេះ នៅលើ HR-V ស៊េរីថ្មីដែរ។

ត្រង់ចំណុចនេះហើយ ខ្ញុំយល់ថា Honda ព្យាយាមបង្កើតភាព unique លើរថយន្តរបស់ខ្លួន។ វាមិនស្អាតអីណាស់ណាទេ ប៉ុន្តែវាជាគំនិតថ្មីមួយគួរឱ្យសរសើរ។ ចំពោះផ្នែកម៉ាស៊ីនវិញវាមានជម្រើសប្រើម៉ាស៊ីនទាក់បូចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១៩០សេះ និងម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ផលិតបានកម្លាំង ២០៤សេះ ដែលខ្សោយជាងស៊េរីមុន ៨សេះ ប៉ុន្តែវាមានកម្លាំងរមួលធំជាងមុន។

អ៊ីចឹងត្រង់ម៉ាស៊ីននេះ Honda នៅតែដើរមិនទាន់គេទេ ព្រោះ CR-V ជា SUV iconic មួយដែរ ប៉ុន្តែនៅតែដាក់ម៉ាស៊ីនតូច ហើយមកដល់ស៊េរីឆ្នាំ២០២៣នេះ ក៏នៅមិនទាន់មានជម្រើសប្រើ plug-in hybrid ដែរ។ អូខេ នេះជាចំណាប់អារម្មណ៍ត្រួសៗរបស់ខ្ញុំតែប៉ុណ្ណោះ ហើយខ្ញុំនឹងលម្អិតបន្ថែមទៀតក្នុងវីដេអូ Speed ដែលនឹងចេញផ្សាយនាពេលឆាប់ៗខាងមុខនេះ៕

ដកស្រង់ពី៖Sabay