Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តន្ដ្រីករ ហិន សូត្រ កាន់តែដុនដាប គ្រួសារសម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសថៃ

  • បោះពុម្ព

តាមគម្រោងលោក ហិន សូត្រ ដែលជាតន្ដ្រីករផ្នែកតាខេ និងខ្លុយប្រចាំនៅស្ថានីយទូរទស្សន៍បាយ័ន នឹងចេញទៅប្រទេសថៃជាលើកទី២

ដើម្បីពិនិត្យ និងព្យាបាលជំងឺមហារីកក្រពះរបស់ខ្លួននៅមន្ទីរពេទ្យ អូប៊ុនរ៉ាត់ចាថានី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះ។ បើតាមអ្នកនាង កាឆយ ដែលតាមដានស្ថានភាពជំងឺ និងរ៉ៃអង្គាសប្រាក់ពីសប្បុរសជនសម្រាប់លោក ហិន សូត្រ ប្រាប់Sabay នៅមុននេះបន្ដិចថា ស្ថានភាពជំងឺលោកកាន់តែដុនដាប ក្រោយពីសម្រាកព្យាបាលបណ្ដោះអាសន្ននៅក្នុងមន្ទីរពេទ្យឯកជនក្នុងស្រុកមួយរយៈ។ អ្នកនាងថា បន្ទាប់ពីប្រើថ្នាំជាច្រើនលេបនៅបន្ទីរពេទ្យនោះ ស្ថានភាពជំងឺបានប៉ះពាល់ដល់ថ្លើមទៀត ដែលធ្វើឲ្យគ្រួសារកាន់តែព្រួយបារម្ភ។

គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែកក្កដា Sabay មិនទាន់អាចទាក់ទងលោក ហិន សូត្រ ដើម្បីបញ្ជាក់បន្ថែមពីស្ថានភាពជំងឺរបស់លោកទេ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។ ប៉ុន្ដែបើតាមអ្នកនាង កាឆយ ដែលជាសិល្បការិនីផ្នែកចម្រៀងបុរាណ ហើយតែងតែឈឺឆ្អាលចំពោះសិល្បករ-សិល្បការិនីដែលជួបការលំបាកនោះ បង្ហើបថា ក្រៅពីជាអ្នកផ្លុំខ្លុយ និងលេងតាខេ លោកក៏ជាមន្ដ្រីរាជការនៅមន្ដ្រីនៅក្រុមតន្ដ្រីយោធាភារម្យដែរ៕

ដកស្រង់ពី៖ Sabay