Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាប់ឃើញតែអាចមិនដឹង បន្ទាត់ត្រង់មួយក្រោមថ្ម iPhone តាមពិតជាច្រកឯកជនដ៏សំខាន់កំណត់បិទបើកបាន

  • បោះពុម្ព

ពេល iPhone ជាប់សោ បើក្រឡេកទៅទីតាំងសេវាទូរសព្ទ ឬ Wi-FI និងថាមពលថ្ម អ្នកនឹងអាចឃើញបន្ទាត់ត្រង់មួយ ដឹងឬអត់ថាវាជាអ្វី?

តាមពិតបន្ទាប់ត្រង់មួយនោះបញ្ជាក់ថា ជាទីតាំងរបស់ Control Center ដែលប្រាប់ទៅអ្នកប្រើថា អាចប្រើវាបានទោះជាប់សោទៅហើយក្ដី។

ប៉ុន្ដែមុខងារជាច្រើនក្នុង Control Center ក៏អាចបិទមិនឱ្យប្រើបានដែរពេលជាប់សោ ក្នុងករណីយើងមិនចង់ឱ្យនរណាម្នាក់មកបិទ Wi-Fi បិទសេវាអ៊ីនធឺណិតស៊ីម, Bluetooth, ប្រើម៉ាស៊ីនគិតលេខ ឬចាក់ចម្រៀងជាដើម...

របៀបបិទ ចូលទៅកាន់ Settings > Face ID & Passcode > អូសចុះក្រោមត្រង់ចំណុច Allow Access When Locked

ចុច Disable លើ Control Center ជាកាស្រេច

បន្ទាប់ពីកំណត់រួច នឹងលែងមានបន្ទាត់ត្រង់នោះទៀតហើយ៕

ដកស្រង់ពី៖Sabay