Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វាសនារបស់ Lisa គឺកើតមក ដើម្បីតែរាំ! អាយុ ៥ឆ្នាំមិនទាន់ ចូលហាត់យ៉ាងសស្រាក់

  • បោះពុម្ព

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ទស្សនាវដ្ដី Fashion Marie Claire Korea បានបង្ហាញរូបភាពជាច្រើនរបស់ Lisa ជាមួយនឹង Brand ដ៏ស៊ីវិល័យ Celine។

មិនឲ្យខកខានឱកាសទេ ទស្សនាវដ្ដីក៏បានធ្វើបទសម្ភាសជាមួយនឹង Lisa ខ្លះៗដែរ។ ក្នុងបទសម្ភាស នាងបាននិយាយថា នាងស្រឡាញ់ការរាំ ច្រៀងខ្លាំង ហើយម្ដាយក៏ចាប់អារម្មណ៍ឃើញកូនស្រីតែមួយនេះ មានទំនោរ និងនិស្ស័យទៅលើវិស័យនេះដែរ។ ដូច្នេះអ្នកស្រីក៏ឲ្យកូនចូលរៀនរាំ នៅអាយុ ទើបបាន ៥ឆ្នាំ។ Lisa បានរម្លឹកផងដែរទៅកាលពីពេលហ្វឹកហាត់ និងបាននិយាយថា មិនងាយស្រួលនោះទេ។

ទោះជាយ៉ាងណា តារាស្រីរូបនេះតែងមានភាពជឿជាក់គ្រប់ពេល ព្រោះទុកចិត្តលើសមាជិកទាំងអស់ដែលហ្វឹកហាត់ជាមួយនាងដែរ។ ពេលដល់ពេល តេស្តសមត្ថភាពប្រចាំខែ រាល់ដងនៅ YG កាលនៅជាអ្នកហ្វឹកហាត់ Lisa ថាពិតជាសប្បាយ ក្នុងការបង្ហាញ និងប្រកួតប្រជែងណាស់។ រហូតមានមុខបានចេញ Debut នាងកាន់តែដុះដាលសមត្ថភាពរាំ បន្ថែមពីលើដោយច្រៀង។

ឈានដល់ពេលត្រូវចេញអាល់ប៊ុមទោលវិញ Lisa បាននិយាយថា ពីដំបូងនាងភ័យខ្លាំង ប៉ុន្តែក្រោយមានការហាត់សមច្រើនដងមក នាងក៏ស្រាប់តែបង្កើនភាពជឿជាក់ ហើយមកទល់ពេលនេះ នាងពិតជាពេញចិត្តនឹងលទ្ធផលចេញពីការប្រឹងប្រែងទាំងនោះណាស់៕

ដកស្រង់ពី៖ Sabay