Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើល សាន ផានិត មានជំងឺស្រួចស្រាវពីរមុខ ត្រូវចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

  • បោះពុម្ព

តារាចម្រៀងប្រុសវ័យជ្រេ សាន ផានិត ត្រូវបានអតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ជួបដោយចៃដន្យនៅក្នុងបន្ទីរពេទ្យមួយ គ្រាដែលលោកទៅសួរសុខទុក្ខម្ដាយមីងរបស់លោកដែលកំពុងសង្គ្រោះនៅទីនោះដែរ។

បើតាមលោក សុះ ម៉ាច តារាចម្រៀង សាន ផានិត ត្រូវគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយគ្រូពេទ្យជំនាញបានវះកាត់គ្រលៀន និងដាក់ដាក់រឺស័របេះដូងនៅក្នុងបន្ទប់ជាមួយម្ដាយមីងរបស់លោកដែរ ប៉ុន្ដែពេលនេះលោក សាន ផានិត បានរួចផុតពីគ្រោះភ័យហើយ។ ដ្បិតលោក សាន ផានិត រួចផុតពីគ្រោះដ៏ធំលើកនេះ ប៉ុន្ដែលោកត្រូវបន្ដប្រើថ្នាំ និងតាមដានជំងឺពីវេជ្ជបណ្ឌិតរហូតដល់សុខភាពរបស់លោកបានប្រសើរ១០០%។

លោក សុះ ម៉ាច ដែលបានជួបជាមួយលោក សាន ផានិត ផ្ទាល់ មិនបានបញ្ជាក់ថាលោកកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យមួយណានោះទេ ហើយស្ថានភាពចុងក្រោយរបស់អ្នកទាំងពីរយ៉ាងណាទៅហើយក៏មិនទាន់បានបញ្ជាក់ដែរ។ Sabay បានព្យាយាមទាក់ទងសុំព័ត៌មានបន្ថែមលើរឿងនេះពីប្រធានសមាគមសិល្បករខ្មែរអ្នកស្រី ចន ច័ន្ទលក្ខិណា និងលោក សុះ ម៉ាច ព្រមទាំងលោក សាន ផានិត តាមរយៈទូរស័ព្ទ ប៉ុន្ដែគិតត្រឹមម៉ោង៩ កន្លះព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះមិនទាន់អាចទាក់បាននៅឡើយ៕

ដកស្រង់ពី៖ Sabay