Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចប់បាត់! HYBE ប្រកាសបញ្ចប់កុងត្រាជាមួយ KIM GARAM ហើយ LE SSERAFIM បន្តការងារ ៥នាក់

  • បោះពុម្ព

ស្ថិតនៅក្នុងសេចក្ដីថ្លែងការណ៍ជាភាសាអង់គ្លេស លើ Weverse របស់ក្រុម LE SSERAFIM ក្រុមហ៊ុន HYBE និង Source Music បានប្រកាសថាកុងត្រារបស់ Kim Garam គឺត្រូវបានបញ្ចប់។

«សួស្ដី នេះគឺ HYBE/Source Music ពួកយើងសូមជូនដំណឹងទៅអ្នកទាំងអស់គ្នា នូវព័ត៌មាន ស្ដីពីសេចក្ដីសម្រេច ដែលបានធ្វើឡើងទាក់ទងនឹងសមាជិកក្រុម LE SSERAFIM គឺ KIM GARAM និងគម្រោងការងារនាពេលអនាគតរបស់ក្រុម LE SSERAFIM។ ក្រុមហ៊ុនរបស់យើង បានសម្រេច បញ្ចប់កុងត្រាជាមួយនឹង KIM GARAM ហើយ។

ពួកយើងសូមអភ័យទោសដោយស្មោះអស់ពីចិត្តចំពោះអ្នកគាំទ្ររបស់យើងទាំងអស់ និងអ្នកដែលបង្ហាញពីក្ដីស្រឡាញ់ ក៏ដូចជាគាំទ្រចំពោះក្រុម ដែលកន្លងមកយើងបានធ្វើឲ្យអ្នកទាំងអស់គ្នាព្រួយបារម្ភពីបញ្ហាជម្លោះ ពាក់ព័ន្ធនឹងសមាជិកម្នាក់នេះ។ LE SSERAFIM នឹងបន្តសកម្មភាពរបស់ពួកគេជាក្រុម ជាមួយនឹងសមាជិក ៥នាក់ ហើយពួកយើងនឹងមិនរួញរាឡើយ ក្នុងការគាំទ្រក្រុមឲ្យកាន់តែមានភាពរីកចម្រើនទៅមុខ ក្នុងនាមជាតារាតាមរយៈការប្រឡូកក្នុងវិស័យតន្ត្រី និងការសម្ដែងរបស់ពួកគេ។ សូមអរគុណ»។

Kim Garam ត្រូវបានគេចោទប្រកាន់ពីបទបៀតបៀន (Bully) នៅសាលា ដោយពីដំបូង HYBE បានបដិសេធ។ ជនរងគ្រោះម្នាក់បានបន្តនិយាយចេញមក ហើយពេលនោះ HYBE ក៏នៅតែបដិសេធម្តងទៀត។ ទីបំផុត HYBE និង Source Music បានឲ្យដឹងថា Kim Garam នឹងឈប់សម្រាកមួយរយៈសិន ហើយកាលពីខែឧសភា ពួកគេក៏បានបញ្ជាក់ផងដែរថា នឹងមិនដក Kim Garam ទេ។ ប៉ុន្តែឈានដល់ពេលនេះគ្រប់យ៉ាងត្រូវបញ្ចប់៕

 

 

ដកស្រង់ពី៖ Sabay