Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជើងឯកជិះស្គីទឹកកកអូឡាំពិក Kim Yuna និងតារាចម្រៀងKo Woo Rim ប្រកាសរៀបការខែតុលា

  • បោះពុម្ព

ជើងឯកជិះស្គីទឹកកក Kim Yuna ដែលជាម្ចាស់រហស្សនាម «Skating Queen» និងតារាចម្រៀងក្រុម Forestella គឺ Ko Woo Rim បានប្រកាសថាពួកគេនឹងរៀបការនឹងគ្នា នៅខែតុលា ខាងមុខ ក្រោយទាក់ទងគ្នាកាលពីខេធ្នូ ឆ្នាំ ២០២២។

ស្ថិតក្នុងសេចក្ដីប្រកាសលើបណ្ដាញផ្សព្វផ្សាយ រួមមានទាំង Newsen បានឲ្យដឹងថា ភ្នាក់ងាររបស់ Ko Woo Rim (Beat Interactive) បញ្ជាក់ថាពីទំនាក់ទំនងអ្នកទាំង ២ ដោយលើកឡើងដូចតទៅ៖ «សួស្ដី នេះគឺ Beat Interactive! ពួកយើងមានដំណឹងល្អនឹងថ្ងៃនេះ ពីតារារបស់យើង។ Ko Woo Rim នឹងរៀបការជាមួយនឹង រាជិនីជើងឯកជិះស្គីលើកទឹកកក Kim Yuna នៅខែតុលា។ មង្គលការនឹងរៀបចំជាលក្ខណៈឯកជន ជាមួយតែសាច់ញាតិ និងអ្នកស្គាល់គ្នាប៉ុណ្ណោះ ដូច្នេះពួកយើងសូមការយោគយល់ពីអ្នកទាំងអស់គ្នា ដោយយើងនឹងមិនចែកចាយព័ត៌មានលម្អិតណាមួយពី កាលបរិច្ឆេទ្ធ ឬកម្មវិធីផ្សេងទៀតពីពិធីនេះទេ។

Ko Woo Rim និង Kim Yuna បានជួបគ្នាជាលើកដំបូង នៅក្នុងកម្មវិធីសម្ដែង All That Skate កាលពីឆ្នាំ ២០១៨ ហើយក្រោយមកបាន ៣ឆ្នាំ ពួកគេក៏សម្រេចរៀបការជាមួយគ្នាតែម្ដង»។ ក្រុមហ៊ុននៅបានបន្តទៀតថា ដ្បិតរៀបការក៏ពិតមែន ប៉ុន្តែ Ko Woo Rim នឹងនៅតែបន្តការងារក្នុងក្រុម Forestella ដដែល៕

ដកស្រង់ពី់៖Sabay