Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាក្សីរស់តារា K-Pop ១០រូប ទម្លាយតិចនិកសម្រកទម្ងន់ ឲ្យផលពិតៗ មិនជឿកុំប្រមាថ

  • បោះពុម្ព

តារា K-Pop តែងតែចែករំលែកការយល់ដឹងអំពីគន្លឹះក្នុងការសម្រកទម្ងន់។ រាងរបស់ពួកគេពិតជាទាក់ទាញបំផុត ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលនឹងបច្ចេកទេសមួយចំនួនដែលពួកគេប្រើ ដើម្បីរក្សាសុខភាព និងកាយសម្បទាឱ្យនៅស្អាត។

ក្រៅពីហាត់ប្រាណ របបអាហារ ក៏កត្តាសំខាន់ជួយពួកគេឲ្យសម្រេច បាននូវរូបរាងល្អគន់នេះដែរ។

១. T.O.P (BIGBANG)


T.O.P បានបន្តរបបអាហារ ដោយញ៉ាំសណ្តែកក្រហម ដើម្បីសម្រកគីឡូបន្ថែម។ សណ្តែកក្រហមមានផ្ទុកជាតិកាល់ស្យូមច្រើន ដែលជួយរាងកាយក្នុងការបញ្ចេញជាតិសូដ្យូម។ ម្យ៉ាងទៀត ការទទួលទានសណ្តែកក្រហមឆ្អិន ២-៣ ស្លាបព្រា អាចជួយទប់ស្កាត់ចំណង់អាហាររបស់អ្នក ហើយនឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត និងស្កប់ស្កល់។

២. IU


ពេល IU មានអារម្មណ៍ថាខ្លួនធាត់ ដូច្នេះនាងបានសម្រេចចិត្តតមអាហារដោយចង់បានរាងស្លីម។ ផ្លែប៉ោមមានជាតិសរសៃខ្ពស់ ប៉ុន្តែមានកាឡូរីទាប។ IU ចូលចិត្តញ៉ាំផ្លែប៉ោមមួយផ្លែ រាល់ពេលម៉ោងបាយ ដើម្បីទទួលបានសារធាតុចិញ្ចឹមបន្ថែម និងមានសុខភាពល្អ។

៣. Heechul (Super Junior)


តៅហ៊ូ សម្បូរទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀត ហើយអាចធ្វើឲ្យអ្នកឆ្អែតបានយ៉ាងឆាប់រហ័ស ទោះបីជាវាមានកាឡូរីតិចតួចក៏ដោយ។ Heechul (Super Junior) បានញ៉ាំតៅហ៊ូដែលភាគច្រើនស្រកទម្ងន់ជាង ៦គីឡូ ក្នុងរយៈពេលតែ  សប្តាហ៍ប៉ុណ្ណោះ។

៤. Park Bom (2NE1)

 

អាថ៌កំបាំងរបស់ Park Bom ចំពោះរូបសម្រស់របស់នាង គឺការញ៉ាំផ្លែឪឡឹក។ ផ្លែឪឡឹក មានជាតិទឹកដល់ទៅ ៩០ភាគរយ ហើយការទទួលទានផ្លែឪឡឹក ពិតជាអាចជួយទប់ស្កាត់ចំណង់អាហាររបស់អ្នក។

៥. Seohyun (Girls’ Generation)

Seohyun ចូលចិត្តញ៉ាំដំឡូងជ្វាជាងគេ ដូច្នេះតើវាមានអត្ថប្រយោជន៍អ្វី? ដំឡូងជ្វាមានបរិមាណកាឡូរីទាបខ្លាំង និងមានវីតាមីន E ខ្ពស់ ដែលជួយសម្រួលដល់លំហូរឈាមរបស់អ្នក។

៦. Dasom (SISTAR)


Dasom បានញ៉ាំតែ "របបអាហារមួយមុខគត់" ដើម្បីស្រកបានជាង ៩គីឡូ ក្នុងរយៈពេល ៣ សប្តាហ៍ ហើយអាហារដ៏អស្ចារ្យដែលធ្វើឲ្យនាងស្រកដល់ថ្នាក់នេះគឺ ត្រសក់។ ត្រសក់មានកាឡូរីទាបបំផុត ហើយមានជាតិទឹកច្រើន។ វាក៏ផ្ទុកនូវបរិមាណកាល់ស្យូមខ្ពស់ ដែលជួយរាងកាយរបស់អ្នកក្នុងការបញ្ចេញកាកសំណល់ដែលមិនល្អ។ Dasom ញ៉ាំត្រសក់ពេញមួយថ្ងៃ មានអារម្មណ៍ស្រស់ស្រាយ និងមានសុខភាពល្អ។

៧. Park Boram

 

Park Boram តែងបន្តរបបអាហារ ដោយញ៉ាំតែផ្លែប៉េងប៉ោះ ដើម្បីសម្រកទម្ងន់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ស្តាប់ទៅហាក់ដូចជាដាក់កំហិតខ្លាំង ប៉ុន្តែប៉េងប៉ោះពិតជា ផ្ដល់ឲ្យអ្នកនូវសុខភាពល្អ ហើយវាល្អសម្រាប់រាងកាយ និងប្រព័ន្ធរំលាយអាហារបំផុត។

៨. Seolhyun (AOA)


ទ្រូងមាន់មានប្រូតេអ៊ីនខ្ពស់ និងមានកាឡូរីទាប។ ផែនការនៃរបបអាហាររបស់ Seolhyun គឺផ្អែកលើការទទួលទានទ្រូងមាន់ពី ១ ទៅ ២ ចំណែក ក្នុងអាហារមួយពេល រួមជាមួយនឹងបន្លែ និងផ្លែឈើ។ ឥឡូវនេះ នាងមានរូបរាងស្រឡូនល្អឥតខ្ចោះបំផុត។

៩. Sandeul (B1A4)

 

សាឡាដ គឺជាអាហារវេទមន្ត ក្នុងការសម្រកទម្ងន់ ដែលគេនឹកឃើញមុនគេ ពេលចង់សម្រកទម្ងន់។ Sandeul (B1A4) បានជ្រើសរើសសណ្តែកសៀង និងផ្លែឈើ ដើម្បីបន្ថែមជាមួយសាឡាដ ដែលធ្វើឱ្យលោក ស្រកទម្ងន់ដល់ទៅ ៩គីឡូឯណោះ។

១០. Himchan (B.A.P)


វិធីសាស្ត្រសម្រកទម្ងន់ របស់ Himchan ពិតជាពេញនិយមជានៅក្នុងប្រទេសកូរ៉េ។ លោក បានផឹកបន្លែ និងផ្លែឈើលាយបីដងក្នុងមួយថ្ងៃរយៈពេលបីថ្ងៃ ហើយវាបានធ្វើឲ្យលោក មានអារម្មណ៍ថាមានកម្លាំង ថាមពលណាស់៕

ដកស្រង់ពី៖ Sabay