Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់​មុខ សេង មង្គល ស្រាប់​តែ​លេច​តារាប្រុស​២នាក់​ទៀត​មក​ជួយ ទ្រី ដាណា សម្ពោធ​ហាង​ពេជ្រ

  • បោះពុម្ព

បន្ទាប់ពីបានធ្វើឲ្យមានការចាប់អារម្មណ៍ កាលដើមខែជាមួយនឹងសេដ្ឋីនី ទ្រី ដាណា នៅព្រឹកម្សិលមិញ គេសម្គាល់ឃើញថា មិនមានវត្តមានប្រុសស្អាត សេង មង្គល ទេក្នុងពិធីសម្ពោធហាងពេជ្រទី២នៅច្បារអំពៅ ផ្ទុយទៅវិញគេឃើញមានតារាប្រុសស្អាត២រូបទៀតបានចូលមកជំនួស។

តារាប្រុសទាំងពីរដួង គឺលោក រតនៈ វិសិដ្ឋ និងលោក ព្រីន។ វត្តមានរបស់អ្នកទាំងពីរ ទន្ទឹមនឹងការបាត់មុខលោក សេង មង្គល ដែលមុននេះបន្តិចបានបង្កភ្ញាក់ខ្លាំងជាមួយនឹងលោកជំទាវ ទ្រី ដាណា ក្រោយពីបានរួមគ្នាសម្ដែងក្នុងវីដេអូចម្រៀងមួយបទរួមគ្នាយ៉ាងសាកសម។ មិនត្រឹមប៉ុណ្ណឹងលោក មង្គល ត្រូវបានជ្រើសរើសធ្វើជា BA ផលិតផលថ្មីរបស់ ទ្រី ដាណា ទៀតផង។ មិនមានមូលហេតុច្បាស់លាស់ត្រូវលាតត្រដាងឡើយអំពីការផ្លាស់ប្ដូរនេះ។

វិលមកករណីរបស់រតនៈ វិសិដ្ឋ និង ព្រីន អ្នកទាំងពីរ មិនមែនជាតារាតំណាងផលិតផលដូច មង្គល ឡើយ ប៉ុន្តែពួកគេ ចូលរួមធ្វើជាអ្នកកាន់ខ្សែបូរក្រហមទាំងសងខាង សម្រាប់ជំទាវ ទី្រ ដាណា កាត់យកជ័យក្នុងថ្ងៃបើកសម្ពោធអាជីវកម្មថ្មី។ ត្បិតយ៉ាងនេះ តារាប្រុសទាំងពីរ បញ្ជាក់ថា ពួកគេពិតជារីករាយដែលបានធ្វើការឲ្យសេដ្ឋីនីនាឱកាសនេះ។ ម្នាក់ក្នុងចំណោម២នាក់ លោក ព្រីន បានប្រាប់ថា លោករីករាយចំពោះការងារថ្ងៃនេះ ព្រោះលោកស្រឡាញ់ចូលចិត្តជំទាវ ទ្រី ដាណា តាមរយៈសកម្មភាពជួយអ្នកទីទ័ល និងជួយសង្គមផ្សេងៗ ហើយលោកប្រាថ្នារួមការងារជាមួយសេដ្ឋីនីរូបនេះ។

តួប្រុសរបស់ផលិតកម្មសាស្ត្រា ប្រាប់ថា តាមពិតទៅជំទាវ ទ្រី ដាណា បានទាក់ទងលោកច្រើនលើកកន្លងមកក្នុងគោលបំណងការងារ ដោយការទំនាក់ទំនងសាកសួរនោះ គឺជំទាវ ចង់ដឹងថា លោកមានកាន់ផលិតផលណាមួយហើយឬនៅ។ យ៉ាងណាការងារនេះ នៅការជជែកគ្នាច្រើនទៀត ដែលអាចនឹងដឹងលទ្ធផលនៅពេលខាងមុខ។

យ៉ាងណា ត្រឹមតែការងារនាពេលនេះ ក៏លោករីករាយរួចហើយ។ ងាកមកជំទាវឧកញ៉ា ទ្រី ដាណា វិញ មិនបាននិយាយអ្វីពាក់ព័ន្ធនឹងតារាប្រុសទាំង៣ឡើយ ដោយលោកជំទាវផ្ដោតតែលើការបើកសម្ពោធហាងពេជ្រសាខាទី១នៅច្បារអំពៅនេះ ដើម្បីឆ្លើយតបចំពោះការគាំទ្ររបស់អតិថិជនក្នុងតំបន់នេះ។ តាមការកត់ត្រារបស់ក្រុមការងារលោកជំទាវ បានរកឃើញថា អតិថិជនរបស់លោកជំទាវភាគច្រើន គឺចេញពីច្បារអំពៅនេះ។ ដូច្នេះហើយក្នុងផែនការពង្រីកទីផ្សារ លោកជំទាវសម្រេចវិនិយោគបើកសារខានៅទីនេះមុនគេ។ សាខាបន្តបន្ទាប់ នឹងកើតមានហូរហែ ក្នុងនោះតាមផែនការ នៅមានច្រើនសាខាទៀតទូទាំងប្រទេស៕

ដកស្រង់ពី៖ Sabay