Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមផលិតវីដេអូអសីលធម៌ ប៉ះពាល់សង្គម ត្រូវស្នងការនគរបាលរជធានីភ្នំពេញ នាំខ្លួនធ្វើកិច្ចសន្យា

  • បោះពុម្ព

នៅរសៀលថ្ងៃទី២៦ ខែកក្ដដានេះ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ

បានឱ្យដឹងថាក្រុមផលិតវីដេអូចំនួន៣នាក់ ត្រូវបាននាំខ្លួនធ្វើកិច្ចសន្យា និងធ្វើការសុំទោស ជាសាធារណៈ បន្ទាប់ពីផលិតវីដេអូមិនសមរម្យ ទាំងពាក្យពេចន៍ និងសកម្មភាពមិនល្អប៉ះពាល់ ក្នុងសង្គម។ មហាជនធ្វើការរិះគន់យ៉ាងក្ដៅគគុកចំពោះវីដេអូមួយមានចំណងជើងថា “"វិប្បដិសារី" នៅលើ សណ្តាញសង្គមហ្វេសបុកឈ្មោះ kaa official បង្ហោះវីដេអូទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាពដោយនិយាយ ពាក្យពេចន៍ អសីលធម៌ អាសអាភាស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរដល់សីលធម៌សង្គម។

ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ស្នងការរដ្ឋាននគរបាលរាជ ធានីភ្នំពេញធ្វើការនាំខ្លួនបុរសទាំង៣ គឺ១-ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសិល្បៈករ (តួសម្តែង) ២- ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ១៨ មុខរបរ សិល្បៈករ ៣- ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផេក ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន៕

ដកស្រង់ពី៖ Sabay