Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឱកាសកម្រ! កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ប្រកាសបើកទទួលពាក្យចូលរួមប្រកួតហើយ

  • បោះពុម្ព

លោកអ្នកប្រហែលជាទន្ទឹមរង់ចាំយូរហើយមែនទេ ក្នុងការរបញ្ចេញស្នាដៃសិល្បៈបុរាណរបស់ខ្លួនលើវេទិកា?

បើសិនជាលោកអ្នកចង់ចូលរួមចំណែកថែរក្សាវប្បធម៌សិល្បៈខ្មែរឱ្យមានភាពរីកចម្រើន និងគង់វង្ស នេះហើយជាឱកាសដែលត្រូវឆក់យក។ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់របាំក្បាច់បុរាណខ្មែរគ្រប់ទម្រង់ ជាពិសេសគាស់រំលើងមកវិញនូវទម្រង់ណាដែលប្រឈមមុខនឹងការបាត់បង់ ក៏ដូចជាបណ្ដុះមនសិការ ស្មារតីស្រឡាញ់ និងគាំទ្រវប្បធម៌សិល្បៈខ្មែរបែបបុរាណទៅដល់ស្រទាប់យុវជន យុវនារី ព្រមទាំងស្រទាប់មហាជនទាំងមូល សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង សូមនាំមកជូននូវកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ តម្រូវលើវិញ្ញាសា «ទម្រង់របាំក្បាច់បុរាណខ្មែរ» គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍ BTV។

បេក្ខជនក្រុមនឹងបានជួបជាមួយគណៈកម្មការទាំងបួនរូប សុទ្ធសឹងជាកំពូលសិល្បករ សិល្បការិនីរបាំបុរាណ និងជាព្រឹទ្ធាចារ្យមានបទពិសោធន៍យូរឆ្នាំលើវិស័យនេះ រួមមាន៖ (១). ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង (២). លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន (៣). លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី និង (៤). លោកស្រីសាស្រ្តាចារ្យ សំ សត្យា។ លោកទាំងបួនមិនត្រឹមតែជាគណៈមេប្រយោគ ដាក់ពិន្ទុយ៉ាងសុក្រឹតនោះទេ ថែមទាំងជាគ្រូបង្វឹកដោយផ្ទាល់ទៅដល់បេក្ខជនប្រកួតផងដែរ ដែលនេះជាឱកាសដ៏វិសេសវិសាលមួយសម្រាប់បេក្ខជនប្រឡង ក្នុងការដកស្រង់បទពិសោធន៍ និងចំណេះជំនាញពីព្រឹទ្ធាចារ្យសិល្បៈទាំងបួនរូប។

សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនទូទាំង ២៥ រាជធានី-ខេត្ត ដែលមានចំណាប់អារម្មណ៍ចូលប្រកួត លក្ខន្តិកៈងាយស្រួលណាស់ ដោយគ្រាន់តែបំពេញពាក្យចូលរួមប្រកួត ភ្ជាប់ជាមួយថវិកាត្រឹមតែ ១០.០០០រៀល និងវីដេអូសម្ដែងទម្រង់របាំក្បាច់បុរាណខ្មែរណាមួយ យ៉ាងតិច ៥ នាទី រួចផ្ញើមកកាន់ទំព័រហ្វេសប៊ុករបស់សហភាពសហព័ន្ធុ្វជនកម្ពុជា ខេត្តស្វាយរៀង ឬតេលេក្រាមលេខ 099 914 121 ដែលមានឈ្មោះថា «ល្ខោនខ្មែរ UYFC SVR»។

ការទទួលពាក្យចូលរួមប្រកួត និងវីដេអូ ចាប់ពីថ្ងៃទី ២៥ ខែកក្កដា តទៅ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។ ជយលាភីលេខ១ នៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ១២ លានរៀល។ ជយលាភីលេខ២ ទទួលបានទឹកប្រាក់ ៨ លានរៀល និងជយលាភីលេខ៣ ទទួលបានទឹកប្រាក់ ៤ លានរៀល។

ដកស្រង់ពី៖ Sabay