Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្លៀងភ្នែកទុក Black Painter2: Wakanda Forever នឹងមកដល់ពាក់កណ្ដាលខែវិច្ឆិការ

  • បោះពុម្ព

ភាពយន្ដហូលីវូដរបស់ក្រុមហ៊ុន Marvel ទើបតែបញ្ចេញ Trailer ថ្មីៗដើម្បីដាស់អារម្មណ៍អ្នកគាំទ្រជាមួយខ្សែភាពយន្ដ Black Painter2: Wakanda Forever ក្នុងឈុតឆាកពិសេសៗលើសពីវគ្គ១។

Marvel ទើបតែបានចេញផ្សាយ Trailer សម្រាប់រឿង Black Panther 2។ នៅក្នុងឈុតដំបូង ទស្សនិកជនបានកត់សម្គាល់ឃើញថា តួសម្តែង Chadwick Boseman ដែលជាតួឯកប្រុស របស់ Black Panther ដែលបានស្លាប់ដោយសារជំងឺមហារីកក្នុងឆ្នាំ **២០២០ ត្រូវបានគេគោរពរម្លឹកក្នុងសាច់រឿង។ Trailer Black Panther: Wakanda Forever បើកក្បាលជាមួយនឹងឈុតឆាកដ៏អាប់អួរ សោកនាដកម្ម។

Black Panther: Wakanda Forever គឺនិយាយអំពីសង្រ្គាមរវាង Wakanda និងនគរក្រោមទឹកនៃ Atlantis ដែលដឹកនាំដោយ Namor សម្ដែងដោយ Tenoch Huerta។ នគរអាត្លង់ទីមានបច្ចេកវិទ្យាទំនើបដែលមិនទាបជាង Wakanda ឡើយ។ នៅក្នុងរឿងដើម Namor គឺជាតំណភ្ជាប់ដ៏សំខាន់មួយ ដែលបង្ហាញខ្លួននៅក្នុងក្រុមកំពូលវីរបុរសជាច្រើន។

ដើមឡើយ Black Panther: Wakanda Forever គ្រោងនឹងចាក់បញ្ចាំងនៅខែឧសភា ប៉ុន្តែនៅពេលដែល Chadwick Boseman បានទទួលមរណភាព ក្រុមហ៊ុន Marvel បានសម្រេចចិត្តផ្លាស់ប្តូរស្គ្រីប និងមិនអនុញ្ញាតឱ្យនរណាម្នាក់ជំនួសតួសម្តែងនោះទេ។ លោក Kevin Feige បាននិយាយថា Chadwick Boseman គឺជាតារាសម្តែងដែលមានទេព កោសល្យ។

ការសម្ដែងរបស់គាត់អំពី T'Challa និង Black Panther ដែលមិនមានអ្នកណាអាច ជំនួសបាននោះទេ។ នោះហើយជាមូលហេតុដែលយើងមិនសម្តែងតួអង្គឡើងវិញ" Kevin Feige បាននិយាយ។ តួសម្តែងក្នុងរឿង Black Panther: Wakanda Forever ដែលនឹងចេញផ្សាយនៅថ្ងៃទី ១១ ខែវិច្ឆិកា រួមមាន Letitia Wright, Daniel Kaluuya, Danai Gurira៕

 

 

 

 

ដកស្រង់ពី៖ Sabay