Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកសង្គ្រោះជីវិត Jimmy Lin ចេញពីគ្រោះថ្នាក់ផ្ទុះឡាន ប្រាប់ពីហេតុការណ៍ស្ដែងៗពេលជួយ

  • បោះពុម្ព

តារាសម្ដែងជើងចាស់ មុខក្មេង Jimmy Lin បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ កាលពីថ្ងៃទី២២ ខែកក្កដា ហើយភ្លាមៗឡាន Tesla របស់លោក ត្រូវឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ក្នុងពេលកើតហេតុនោះដែរ កូនប្រុសវ័យ ៦ឆ្នាំរបស់លោក ដែលរួមដំណើរជាមួយ គឺជាអ្នកសង្គ្រោះលោកនៅពេលនោះ ដោយបានស្រែកហៅជំនួយភ្លាមៗ ដើម្បីជួយខ្លួន និងឪពុក។ ចួនជាចៃដន្យ នៅពេលនោះ ស្រាប់តែអ្នកដំណើរម្នាក់ជនជាតិ សាម៉ារី មានឈ្មោះថា Wu Ming Zheng ដែលធ្លាប់ធ្វើការជាអ្នកថតរូបឲ្យទូរទស្សន៍ Sanlih E-Television បានមកឃើញ និងជួយទាន់។

ជាក់ស្ដែងនៅថ្ងៃនោះ លោកបាននាំភរិយា និងកូនៗទៅលេងនៅសួនកម្សាន្តក្នុងក្រុង Luzhu។ ស្របពេល ធ្វើដំណើរតាមផ្លូវ ស្រាប់តែឃើញរថយន្ត Tesla របស់តារាតៃវ៉ាន់ Jimmy Lin ឆេះសន្ធោសន្ធៅ។ បុរសដដែលក៏បានចតរថយន្តសិន ហើយប្រញាប់ទៅជួយភ្លាម ដោយមិនគិតពីគ្រោះថ្នាក់ខ្លួនឯងឡើយ។ ពេលកំពុងព្យាយាមរកវិធីបើកទ្វារឡាន លោកក៏បានឃើញមានអ្នកជិះជាមួយម្នាក់ទៀតដែលជាក្មេងប្រុស ទាញទ្វារបើកពីខាងក្នុង កំពុងស្រែកយំថា «ជួយយកខ្ញុំចេញក្រៅផង»។

លើលោកក៏បានដោះខ្សែក្រវ៉ាត់របស់ក្មេងប្រុសម្នាក់នោះភ្លាម ហើយបីចេញទៅផ្លូវម្ខាង។ នៅពេលដែល លោក Wu ត្រឡប់មកឡានកើតហេតុវិញ Jimmy ក៏បានដេកដួលលើកៅអី ហាក់ដូចជាដឹងខ្លួនពាក់កណ្ដាល សន្លប់ពាក់កណ្ដាល។ តាមពិតពេលនោះ លោក Wu មិនបានដឹងថា ជនរងគ្រោះគឺជា តារាតៃវ៉ាន់ Jimmy Lin ទេ ដោយសារពេលនោះមុខ Jimmy របួសពេញ។

ងាកចូលសភាព Jimmy វិញ ពេលនោះដែរ ជើងរបស់លោកជាប់នឹងរថយន្ត ហើយឡាននោះក៏ឆេះរួចហើយដែរ។ លោក Wu លែងគីតយូរទៀតហើយ ក៏បានហៅរកកម្មករសំណងដែលធ្វើការជិតនោះ ដើម្បីមកជួរបន្ថែម។ បន្ទាប់ពី គ្រប់គ្នាទាញ Jimmy ចេញមកក្រៅរួច តារាប្រុសរូបនេះក៏ប្រឹងងើបឡើង ដោយសារបារម្ភពីកូនប្រុស ប៉ុន្តែក្រោយដឹងថាកូនមានសុវត្ថិភាព លោកក៏ស្ងប់ចិត្តវិញ។ ងាកមកលោក Wu វិញ បានប្រាប់ Jenson (កូនរបស់ Jimmy) ឲ្យទូរសព្ទទាក់ទងទៅម្ដាយ និងប្រាប់កុំឲ្យមកកន្លែងកើតហេតុ តែទៅមន្ទីរពេទ្យតែម្ដងទៅ។ នៅពេលដែលឡានសង្គ្រោះបន្ទាន់ ក្រុមអ្នកពន្លត់អគ្គិភ័យ និងប៉ូលីសមកដល់ លោក Wu ក៏បានចាកចេញទៅដែរ ដោយរាយការណ៍ហេតុការណ៍គ្រប់យ៉ាងទៅកាន់ប៉ូលីស។

មកទល់ពេលនេះ សភាពរបស់ Jimmy ហាក់បានប្រសើរខ្លះហើយ ក្រោយមានការសង្គ្រោះពីក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់។ នេះបើតាមអ្វីដែលលោក Lin Zhi Xin ដែលជាបងប្អូនបង្កើតរបស់ តារាប្រុសរូបនេះ បានចេញមកធ្វើបច្ចុប្បន្នភាព។ លោកនៅមិនភ្លេចដឹងគុណ និងអរគុណដោយស្មោះចំពោះអ្នកជួយសង្គ្រោះចិត្តធម៌ខាងលើដែរ។ បន្ថែមពីលើនេះ លោក Lin Zhi Xin និងគ្រួសារ មានគម្រោងទៅសម្ដែងការគោរពផ្ទាល់ចំពោះអ្នកសង្គ្រោះម្នាក់នោះថែមទៀតផង។

នៅមានចំណុចមួយទៀតដែល បងប្អូនបង្កើតត្រកូល Lin បានលើកឡើងគឺ សុំការយោគយល់ពៅសាធារណជន សូមទទូចឲ្យមានការគោរពចំពោះឯកជនភាពដល់ Jimmy អំឡុងពេលលោកកំពុងសម្រាកព្យាបាលខ្លួន និងសូមកុំបន្តធ្វើការសន្និដ្ឋាន ពីសភាព និងហេតុការណ៍គ្រោះថ្នាក់តាមការនឹកឃើញអី។ ជាចុងក្រោយទាំងលោក Lin Zhi Xin ក៏ដូចជាអ្នកចាត់ការទូទៅរបស់ Jimmy ក៏បានអរគុណដល់មហាជន មិត្តភ័ក្តិ អ្នកគាំទ្រទាំងអស់ ពិសេសអ្នកសង្គ្រោះគ្រប់គ្នា ដែលបានបារម្ភចំពោះតារាប្រុសរូបនេះ និងសង្ឃឹមថាលោកនឹងប្រសើរឡើងឡើងក្នុងពេលឆាប់ៗ៕

ដកស្រង់ពី៖ Sabay