Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជុំ​ស្រីស្អាត ប្រុស​សង្ហា មក​ជួប​គ្នា​អបអរ​សិស្ស​ប្អូន Miss Grand Cambodia 2022

  • បោះពុម្ព

បន្ទាប់ពីខកខានដោយសារកូវីដ១៩ ឥឡូវស្រីស្អាតមកពីកម្មវីធីជាច្រើនមាន Miss Grand Cambodia, Missteen Cambodia, Miss.Sopranation ជាដើម

បានមកជួបជុំគ្នាជាថ្មី ក្នុងវេលាអបអរជំនាន់ក្រោយដែលនឹងត្រូវប្រកួតប្រជែងសមត្ថភាពក្នុងកម្មវិធី Miss Grand Cambodia ដែលនឹងត្រូវរៀបចំសារជាថ្មីដែរ។ តាមព័ត៌មាន បេក្ខភាពជំនាន់ក្រោយនៃកម្មវិធី Miss Grand Cambodia ឆ្នាំនេះមានរហូតដល់ទៅ ៣៥រូប។ ចំណុចគួរចាប់អារម្មណ៍ឆ្នាំនេះ មានបេក្ខនារីមកពីអឺរ៉ុបជាច្រើនមានដូចជា បេក្ខនារីខ្មែរ-អាមេរិក ខ្មែរ-កាណដា ខ្មែរ-បារាំង ជាដើម។

ក្រៅពីនេះមានបេក្ខនារី ខ្មែរ-កម្ពុជាក្រោម និងបេក្ខនារី ខ្មែរ-សុរិន្ទថែមទៀត។ នេះជាឆ្នាំទី ៣ Miss Grand Cambodia ក្រោមការរៀបចំរបស់ផលិតកម្មមហាហង្ស និងជាលើកទី១បន្ទាប់ពីរាតត្បាតនៃជំងឺកូវីដ១៩។ លោក អ៊ិន សុភិន នាយកគ្រប់គ្រងផលិតកម្មមហាហង្ស បានមានប្រសាសន៍ឲ្យដឹងថា លោកមានមោទកភាពដែលអាចនាំយកព្រឹទ្ធការណ៍នេះ ឲ្យត្រឡប់មកសារជាថ្មី បានជាកន្លែងដែលបេក្ខនារីរបស់កម្ពុជា ៣៥រូបប្រកួតប្រជែងសមត្ថភាព ដើម្បីឈានទៅឆាកអន្តរជាតិបន្តទៀត។

ទីនោះហើយ ជាទីដែលពួកគេអាចបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។ លោកបន្តថា តាំងពីក្មេងមក លោកមានក្ដីសុបិនមួយ គឺចង់ចូលរួមជាតិតាមរយៈវិស័យចំនួន ៣ គឺ ភាពយន្ត កីឡា និងបវរកញ្ញានេះឯង។ ដូច្នេះហើយ ត្បិតថាប៉ុន្មានកន្លងមក យើងមិនទាន់បានលទ្ធផលឥតខ្ចោះលើឆាកអន្តរជាតិ ប៉ុន្តែយើងបានបង្ហាញបរទេសជាច្រើនពីកម្ពុជា។ លោកថា លោកនឹងបន្តបេសកកម្មនេះបន្តទៀត នឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីចូលរួមជួយជាតិតាមចក្ខុវិស័យខាងលើ។

ដកស្រង់ពី៖Sabay