Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Fan ថ្នាំងថ្នាក់នឹងគេ តែងាកទៅ ភិទិ និងតិចម៉េង វិញត្រូវគ្នា ដូចស្រមោចនិងស្ករ

  • បោះពុម្ព

កម្មវិធី Cambodian Idol ឆ្នាំ ២០២២ ពិតជាធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង តាំងពីវគ្គ Judge Audition ដំបូងៗ រហូតដល់វគ្គ Live Show នេះ។

បេក្ខជនដែលចូលរួមប្រកួត ក៏សុទ្ធតែជាជើងខ្លាំង មានសំឡេងពីរោះ និងកេណ្ឌបានអ្នកគាំទ្រច្រើនខ្លាំងឡើងៗ ទោះមិនទាន់ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ដោយ។ ក្នុងចំណោមបេក្ខជនជើងខ្លាំង ដែលអាចឈានមកដល់វគ្គ Live Show នេះ អ្នកដែលធ្វើឲ្យប្រជាជនកម្ពុជា ចាប់អារម្មណ៍លើសគេ និងតែងលើកឈ្មោះពួកគេមកជជែកលើបណ្ដាញសង្គមញឹកញាប់គឺ ថុល សុភិទិ និង លីម តិចម៉េង។

ដោយសារតែថ្ពក់ចិត្តនឹង បេក្ខជនទាំង ២ រៀងៗខ្លួន ទើបអ្នកគាំទ្រខ្លះ បានជជែកវែកញែក បង្កើតទៅជាការធ្វើឲ្យថ្នាំងចិត្តដាក់គ្នា ទោះដឹងថានេះគ្រាន់ជាការប្រកួតលើឆាកប៉ុណ្ណោះ។ នៅលើឆាក អ្នកទាំង ២ គឺជាអ្នកប្រកួតគ្នា ប៉ុន្តែនៅក្រៅឆាក ភិទិ និងតិចម៉េង គឺជាមិត្តល្អនឹងគ្នា ហើយក៏រាប់អានគ្នាមកយូរឆ្នាំដែរ ពុំមែនទើបតែស្គាល់ថ្មីៗនេះទេ។ យ៉ាងណាមិញ ដូចថ្មី ភិទិ បាន Share Post មួយដែលហាក់ដូចចង់ប្រៀបធៀប ដោយលោកបានសរសេរ Caption ថា៖ «ខ្ញុំជាមួយអាម៉េងដូចបងប្អូនបង្កើតចឹងបងប្អូនកុំគិតច្រើន»។

ម្សិលមិញទៀតសោត ទាំង ភិទិ និង តិចម៉េង បានបង្ហោះឃ្លីបវីដេអូខ្លីមួយ បង្ហាញពីភាពស្និទ្ធស្នាល និងកាន់តែធ្វើឲ្យមហាជនជ្រាបច្បាស់ពីទំនាក់ទំនងរបស់ពួកគេ។ ទាក់ទងនឹងរឿងនេះ តិចម៉េង ក៏ធ្លាប់បានលើកឡើង និងថែមទាំងបាននិយាយក្នុង Live ដែរថា គ្រប់គ្នាសុទ្ធតែជាខ្មែរដូចគ្នា ទោះបីអ្នកណាជាប់ អ្នកណាធ្លាក់ក៏សុទ្ធតែជាខ្មែរដែរ។ ដូច្នេះសូមកុំមានការតវ៉ាគ្នា។ កម្មវិធី Cambodian Idol ផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃអាទិត្យ ហើយរង់ចាំទស្សនាទាំងអស់គ្នា ថាតើសប្ដាហ៍ថ្មិ បេក្ខជនទាំងអស់ដែលនៅសល់ មានអ្វីថ្មីមកបង្ហាញ? ហើយអ្នកងាចឈានទៅវគ្គបន្ត? ចុះអ្នកណាដែលត្រូវបាត់បង់ឱកាសតទៀត?

 

 

ដកស្រង់ពី៖ Sabay