Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ដាយ Nine បង្ហាញអារម្មណ៍ពិតចំពោះ Baifern ស្របពេលកូនប្រុសគិតខុសពីនេះ

  • បោះពុម្ព

ថ្មីៗនេះតារាស្រីសម្ដែងលំដាប់ជួរមុខ Baifern Pimchanok បានចូលរួមក្នុងកម្មវិធី 3 Zaap

ដែលត្រូវបានពិធីករចាប់សួរត្រង់អំពីទំនាក់ទំនងរវាងនាង និងកំលោះសង្ហា Nine Naphat។ Baifern Pimchanok បានចូលរួមកម្មវិធីទូរទស្សន៍ដ៏ពេញនិយម '3 Zaap' ជាភ្ញៀវពិសេស។ នៅក្នុងកម្មវិធីនោះ Noom Kanchai ហៅ Nine Naphat ត្រូវបានក្រុមការងារ Call តាមទូរស័ព្ទ ហើយសួរកំលោះរូបនេះថា តើម្តាយរបស់លោក គឺអ្នកស្រី Moo Pimpaka គិតបែបណាចំពោះ Baifern Pimchanok? បន្ទាប់ពីទទួលសំនួរ Nine គិតច្រើនឆ្លើយផាំងថា ម្ដាយខ្ញុំស្រឡាញ់នាងខ្លាំងណាស់ ដែលជាចម្លើយធ្វើឱ្យគ្រប់គ្នាញញឹមស្រស់តែម្ដង។

ក្រោយមកពិធីករ Noom Kanchai បន្តសួរ Nine ថា "មិនស្រលាញ់នាងទេ?" ស្របពេលគ្នានេះ Nine Naphat និយាយថាបារម្ភពីនាង ហើយនាងគឺជាមិត្តល្អ ពោលគឺអ្នកទាំងពីរគ្មានទំនាក់ទំនងពិសេសលើពីមិត្តនោះទេ។ ក្នុងកម្មវិធី Baifern Pimchanok ក៏បានបញ្ជាក់ថានាងនិង Nine Naphat ជាមិត្តល្អនិងគ្នា៕

ដកស្រង់ពី៖ Sabay