Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនធម្មតា “How About Now?” របស់ G-Devith នៅតែរក្សាតំណែង លេខ១ ពីរសប្តាហ៍ជាប់គ្នាតែម្តង

  • បោះពុម្ព

បន្ទាប់ពីចេញអាល់ប៊ុម “PASSION” ពេញនៅក្នុង Pleng កាលពីថ្ងៃទី ២៨ កក្កដា កន្លងមក គេឃើញថាមានការគាំទ្រ ស្តាប់ និង បង្ហោះអបអរសាទរជាច្រើនសន្ធឹកសន្ធាប់ពីសំណាក់ហ្វេនៗរបស់លោក។

ដូច្នេះហើយ មិនចម្លែក ទេដែល បទ “How About Now?" របស់ G-Devith នៅតែរក្សាតំណែង លេខ1 បានពីសប្តាហ៍ជាប់គ្នាហើយក្នុងបញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង **Pleng” សប្តាហ៍ថ្មី ទី ៣២ (១៧ កក្កដា - ៣០កក្កដា)។ គួរកត់សំគាល់ថា តំណែងកំពូលទាំង ៣ នៅតែមិនទាន់មានបទណាដណ្តើមយកបាននោះទេ ដែលបទ លេខ ២ ក្នុងតារាងគឺ ”ខូចចិត្តច្រើនដង” ដោយ ដួង វីរៈសិទ្ធ តាមពីក្រោយដោយបទ “រសជាតិយ៉ាងម៉េច? (HOW'S IT TASTE?) របស់ VannDa។

នេះជាតារាងបទកំពូលទាំង ១០ របស់បញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” ប្រចាំសប្តាហ៍៖ បើមើលតាមលទ្ធផលដែលដែលបានបង្ហោះនៅលើ ហ្វេសបុក Pleng ឃើញថា មានបទថ្មី ៤ បទដែលទើបតែបានចូលក្នុង តារាងចំណាត់ថ្នាក់ទាំង ១០ ដែលរួមមាន៖ បទ “LIFE IS STRANGE” និង “MY BROTHER” ពីអាល់ប៉ុម PASSION របស់ G-Devith, បទ “ពាក្យមួយម៉ាត់” ច្រៀងដោយ ពុធ មិថុនា មកពីផលិតកម្ម Ream Production និងបទ “ផែនទីស្នេហ៍” ច្រៀងដោយ ស៊ូលី ផេង ដែលទើបតែចេញជាប្រភេទ វីដេអូចម្រៀងរឿងខ្លី កាលពីថ្ងៃ ៣០ កក្កដា កន្លងទៅនេះផងដែរ។ រង់ចាំតាមដាន លទ្ធផលសម្រាប់សប្តាហ៍ថ្មី តើ G-Devith អាចរក្សាតំណែងលេខ ១ និងសម្រេចបំណងដែលចង់បានបទទាំង ១៥ ក្នុងអាល់ប៊ុម PASSION របស់លោកចូលតារាង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” នៅសប្តាហ៍ក្រោយទេ។

ដកស្រង់ពី៖ Sabay