Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានអ្នកចង់ជាន់ពន្លិច Jungkook តែ Charlie Puth មិនឱបដៃមើលឡើយ សកវិញមួយម៉ាត់ឡើងឈ្ងុយ

  • បោះពុម្ព

បន្ទាប់ពីប្រកាសថា BTS សម្រាកការងារចេញបទចម្រៀងរួម ដោយសមាជិកម្នាក់ៗងាកមកផ្ដោតលើការងាររៀងៗខ្លួនវិញ អ្នកគាំទ្រក៏កាន់តែបង្កើនការសាទរចំពោះពួកគេមិនចាញ់ពីមុនឡើយ។

ដូច J-Hope ក្លាយជាសមាជិកដំបូងដែលចេញអាល់ប៊ុមទោល ឯ V បង្ហាញមុខជាមួយនឹងក្រុមមិត្តល្អ ក្នុងកម្មវិធី "In The SOOP: Friendcation”។ ចំពោះសមាជិកផ្សេងទៀត ដើរតាមផ្លូវដែលពួកគេចង់ដើរ ដោយមិនភ្លេច Update ព័ត៌មានជាមួយនឹង Fan ឡើយ។ Jungkook បានបន្តការងារក្នុងវិស័យតន្ត្រី ដោយសហការជាមួយនឹង Charlie Puth តាមរយៈបទ "Left and Right” កាលពីថ្ងៃទី២៤ ខែមិថុនា។

បទនេះទទួលបានក្ដីស្រឡាញ់ជាច្រើន ដោយសារគុណតម្លៃនៃការរួមគ្នាតែមួយរបស់តារាទាំង ២។ ទោះជាយ៉ាងណា ក៏នៅតែមានអ្នកមិនពេញចិត្ត ពោលគឺ Hater តែម្ដង។ ពួកគេបានលើកឡើង ដោយឌឺដក្នុងន័យជាន់ពន្លិច Jungkook ថា បទនេះបានល្បី ដោយសារតែ Charlie Puth។ អ្នក Troll បានសរសេរថា "Puth Carried” លើ Tweet ដែលបង្ហាញលទ្ធផលរបស់ "Left and Right” ដែលជាប់លើតារាង Billboard HOT 100។ មិនចាំយូរឡើយ គ្រាន់តែឃើញភ្លាម Charlie Puth ក៏បានតបមួយម៉ាត់ តែមានន័យថា "Team Effort” បញ្ជាក់ថានេះជាឥទ្ធិពលក្រុម ពុំមែនដោយសារ លោកតែឯងអាចធ្វើរឿងអស្ចារ្យនេះបានឡើយ។

ចំណែក K-Netizen ឬអ្នកប្រើបណ្ដាញសង្គមកូរ៉េ បានសម្ដែងការសាទរ និងសរសើរនឹងអ្វីដែល Charlie ធ្វើ ព្រោះវាពិតជាបានបង្ហាញថាលោក ការពារ Jungkook មែន ហើយសង្គ្រាមនៃការដៀមដាម ឬចោទថាអ្នកនេះតោងល្បីអ្នកនោះ គួរតែបញ្ចប់ហើយ៕

ដកស្រង់ពី៖ Sabay