Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានរឿងស្មានមិនដល់កើតឡើងដល់ទៅ ៤ ផ្ទួនៗគ្នាក្នុងយប់កម្មវិធី Cambodian Idol សប្ដាហ៍ថ្មី

  • បោះពុម្ព

 

កម្មវិធិប្រកួត Cambodian Idol កាលពីរាត្រីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២

ពិតជាបន្សល់ទុកនូវការចងចាំមិនអាចបំភ្លេចបានជាច្រើន ដោយសារមានរឿងកើតឡើងស្មានមិនដល់ ធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលគួរសម។

 

ប្រធានបទក្នុងកម្មវិធីសម្រាប់វគ្គ Live Show សប្ដាហ៍ទី ៤ គឺការបង្ហាញសមត្ថភាពបែប Rock Star ដែលជាចំណីអារម្មណ៍ថ្មីមួយរបស់ទស្សនិកជន។ យ៉ាងណាមិញ មានរឿងអស្ចារ្យ  ដែលបានកើតឡើង អង្រួនឆាក Cambodian Idol ដែលអ្នកមិនគួររំលង៖

១. សមត្ថភាពច្រៀងបែប Rock Star ប្លែកខ្លាំងមិនធ្លាប់មាន


បេក្ខជនទាំងអស់ ត្រូវប្រែកា្លយខ្លួន ១៨០ដឺក្រេ ពីទម្លាប់ច្រៀងបទធម្មតាៗ មកប៉ះវិញ្ញាសាស្រែកច្រៀងបែប Rock Star រន្ថើនឆាក ឲ្យកក្រើកប្រៀបដូច ជាការប្រគំតន្ត្រីមួយ។ គណៈកម្មការទាំង  មិនសរសើរមិនបាននូវការខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់ ព្រោះអ្វីដែលបានបង្ហាញ គឺសុទ្ធតែមិនដែលឃើញពីមុនមកលើឆាក Cambodian Idol។ អ្វីដែលសំខាន់ បេក្ខជនទាំង ១០ ធ្វើបានយ៉ាងល្អ លើសរំពឹងទុុក។

 

២. លើកទី ១ ដែល បេក្ខជន ភិទិ និង តិចម៉េង យំដោយសាររំភើបពេក


ការប្រឹងប្រែងរបស់បេក្ខជនទាំង  រួមទាំង ភិទិ និង តិចម៉េង ពិតជាមិនអាចមើលរំលងបានឡើយ។ ដោយសារសមត្ថភាពអស្ចារ្យពេក ពួកគេទទួលបានការកោតសរសើរពីមហាជន ពិសេសគណៈកម្មការទាំង  ខ្លាំង។ ដោយឡែក ការបញ្ចេញមតិ និងលើកសរសើរមិនដាច់ពីមាត់របស់ គណៈកម្មការទាំង  ស្រាប់តែបានធ្វើឲ្យ បេក្ខជន ថុល សុភិទិ ស្រក់ទឹកភ្នែកច្រោកៗ ដែលទិដ្ឋភាពមួយនេះ គ្រប់គ្នាមិនដែលឃើញកើតឡើងចំពោះ ភិទិ សូម្បី ១ដង។

 

ចូលដល់ លីម តិចម៉េង ក៏មិនខុសគ្នាដែរ ព្រោះធម្មជាតិជាមនុស្សមានតែស្នាមញញឹមលើមុខ បេក្ខជនរូបនេះខាបដួងចិត្ត និងការស្រឡាញ់ពីមហាជនច្រើនមិនធម្មតា។ ប៉ុន្តែពេល Judge ណុប បាយ៉ារិទ្ធិ លើកសរសើរការប្រឹងប្រែង និងដល់ថ្នាក់ចេញពីកៅអី រត់ទៅឱប តិចម៉េងដល់លើឆាក បេក្ខជនរូបនេះស្រាប់តែស្រក់ទឹកភ្នែកដោយក្ដីរំភើប។
៣. បេក្ខជន ផាន គីមសុង ច្រៀងបទ បុប្ផាកំពង់ធំ ជាប្រភេទ Rock

បើមិនបានទស្សនាវគ្គប្រកួតកាលពីយប់មិញទេ អ្នកច្បាស់ជាស្គាល់សមត្ថភាព បេក្ខជនរូបនេះតិចពេកហើយ។ ធ្លាប់តែច្រៀងបទបែបមនោសញ្ចេតនា ស្រុកស្រែជនបទ ប៉ុន្តែពេលប៉ះវិញ្ញាសាថ្មីនេះ គីមសុង ធ្វើបានល្អ ដោយសារតែឥទ្ធិពលសម្រែកសំឡេងពីក្នុង លាន់រំពង ប្រៀបដូចអ្នកចម្រៀង Rock អាជីព។ អ្វីដែលមិនអាចបំភ្លេចបាន គឺ ពិធីករ ជា វិបុល បានស្នើរឲ្យ គីមសុង ច្រៀងបទ «បុប្ផាកំពង់ធំ» ជាប្រភេទ ROCK ហើយលោកធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ ដោយសារអាចធ្វើបាន យ៉ាងងាយស្រួលបំផុត។

៤. គណៈកម្មការសម្រេចចិត្ត Save បេក្ខជនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្មវិធីរដូវកាលទី ៤


រយៈពេល ៤សប្ដាហ៍ហើយ សម្រាប់វគ្គ Live Show ដែលទស្សនិកជនបានឃើញសមត្ថភាពសម្ដែងផ្ទាល់របស់ បេក្ខភាព Cambodian Idol។ ជារៀងរាល់សប្ដាហ៍ មានបេក្ខជនរបូតពីកម្មវិធីទៅជាហូរហែ ទោះបីជាគណៈកម្មការមានសិទ្ធិ Save ឲ្យពួកគេអាចបន្តទៅវគ្គក្រោយៗ ប៉ុន្តែវាជាការពិចារណាដ៏ពិបាក និងតានតឹងបំផុត។ មួយរដូវកាល គណៈកម្មការម្នាក់ មានសិទ្ធិ Save បេក្ខភាពទៅវគ្គក្រោយ បានតែ  ដងប៉ុណ្ណោះ។  សប្ដាហ៍ហើយដែល Judge មិនបាន Save ប៉ុន្តែសម្រាប់សប្ដាហ៍ទី  នេះ ក្រោយមានការពិភាក្សាយ៉ាងហ្មត់ចត់រួមគ្នា Judge ក៏សម្រេច Save បេក្ខជន ណាន វីសារ អាចរួមដំណើរជាមួយកម្មវិធីទៅវគ្គក្រោយ ដោយមានការសាទរយ៉ាងខ្លាំង៕

ដកស្រង់ពី៖ Sabay