Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រវត្តិសាស្ត្រដំបូង! ណាន វីសារ ក្លាយជាបេក្ខភាព Cambodian Idol ២០២២ តែ១គត់ Judge សម្រេច Save

  • បោះពុម្ព

 

កម្មវិធីប្រកួត ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ បានបន្សល់នូវពេលវេលាដ៏អស្ចារ្យ ដោយបានធ្វើឲ្យអ្នកទស្សនារំភើបនឹងសមត្ថភាពបេក្ខភាពទាំង ១០ រូប។

ប៉ុន្តែដោយសារ សំឡេងចំនួនបោះឆ្នោតគាំទ្រ តិច ទើបបេក្ខជន ២ រូប ត្រូវប្រឈម នឹងការចាកចេញក្នុងនាទីចុងក្រោយ នៃសប្ដាហ៍ថ្មី។ អ្នកទាំង ២ មាន ណាន វីសារ និង ស្រស់ រ៉ូឡុង ត្រូវជួបនឹងពេលវេលាភ័យរន្ធត់ ដោយសារអ្នកទាំង ២ ត្រូវចាកចេញពីកម្មវិធី នៅសប្ដាហ៍ប្រកួតទី ៤។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ក្រោយមានការពិចារណា និងពិគ្រោះគ្នាយ៉ាងហ្មត់ចត់ គណៈកម្មការក៏សម្រេច ផ្ដល់ឱកាសពិសេសបំផុត ទៅឲ្យបេក្ខភាព ណាន វីសារ ដែលអាចបន្តទៅសប្ដាហ៍ក្រោយទៀតបានជាមួយនឹងបេក្ខភាព ៨នាក់ ផ្សេងទៀត ហើយមានការសាទរជាខ្លាំង។

ពេលវេលាមួយនេះ ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រថ្មី របស់ Cambodian Idol រដូវកាលទី ៤ ហើយ វីសារ ក៏ក្លាយជាបេក្ខភាពតែម្នាក់គត់របស់កម្មវិធី ដែលទទួលបានឱកាសពិសេសនេះ គឺប្រៀបដូចជាសុបិន។ ដូចប្រិយមិត្តជាច្រើនបានជ្រាបស្រាប់ហើយថា ក្នុងមួយរដូវកាល Judge មានសិទ្ធិ Save បានតែ ១ ដងគត់ ក្នុង ១នាក់ ហើយអស់ពេល ៣សប្ដាហ៍ហើយ ដែល Judge មើលការដើរចេញទាំងស្ដាយរបស់ បេក្ខភាពដែលទទួលបានសំឡេង Vote តិចជាងគេ កន្លងទៅ។ ប៉ុន្តែមកទើរត្រឹម វីសារ ពេលនេះ ក៏ព្រោះគណៈកម្មការគិតថា លោកនៅមានសមត្ថភាពអាចបន្តទៅមុខទៀតបាន ទើបមិនដាច់ចិត្តឲ្យដើរចេញទៅត្រឹមសប្ដាហ៍នេះ។

ជាក់ស្ដែងនៅព្រឹកនេះ វីសារ ក៏បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនកាលយប់មិញនេះ ដោយបានសរសេរបង្ហោះលើបណ្ដាញសង្គម Facebook ព្រមទាំងសម្ដែងការដឹងគុណថា៖ «យប់មិញ គឺអារម្មណ៍ក្តុកក្តួល រន្ធត់ខ្លាំងមែនទែន ខ្ញុំអត់បានយំទេ តែទឹកភ្នែកវាហូរមកអត់ដឹងខ្លួន ហូរអត់ឈប់សោះហូរដោយសាររំភើបនឹងសំលេងហ៊ោរគាំទ្ររបស់បងប្អូន។ ម្រាមដៃដប់ ក្បាលក្រាបដល់ឆាក សូមអរគុណចំពោះការផ្តល់ឳកាសដ៏ពិសេសពីបងៗគណៈកម្មការ ដែលជួយសង្គ្រោះ save រូបខ្ញុំទៅសប្តាហ៍ទី៥ បន្តទៀត។

ខ្ញុំនឹងធ្វើឱ្យការ Save មួយនេះក្លាយទៅជាការ Save ដ៏មានតម្លៃបំផុត និងខិតខំប្រឹងដុះខាតសមត្ថភាពរបស់ខ្ញុំបន្ថែមទៀតឱ្យកាន់តែល្អ។ អរគុណដល់បងៗក្រុមការងារទាំងអស់ និងបងពិធីករទាំង២ ជាពិសេសសូមអរគុណពុកម៉ែបងប្អូនដែលចំណាយថវិកាផ្ទាល់ខ្លួន និងពេលវេលាដ៏មានតម្លៃ ផ្ញើរសារបោះឆ្នោតឱ្យរូបខ្ញុំ។ ខ្ញុំបាទសូមអរគុណសម្រាប់ការអាណិត ស្រលាញ់ដ៏ធំធេងពីពុកម៉ែប្អូនទាំងអស់គ្នាដល់រូបខ្ញុំ គឺខ្ញុំទទួលបានភាពកក់ក្តៅយ៉ាងខ្លាំងដែលខ្ញុំពុំធ្លាប់ទទួលបានពីមុនមក»។

ដកស្រង់ពី៖ Sabay