Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សឿ សុធារ៉ា ទទូចសុំជំនួយពី សម្ដេចតេជោ ដោយសម្អាងថាធ្លាប់ជួយវាយប្រហារបក្សប្រឆាំងរកសន្តិភាព

  • បោះពុម្ព

តារាសម្ដែងស្រីជើងចាស់អ្នក សឿ សុធារ៉ា បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គម បន្ទាប់ពី តារាស្រីរូបនេះរម្លឹកអតីតកាលខ្លួនធ្លាប់ជួយរកសន្តិភាពជូនកម្ពុជា ដោយវាយប្រហារលើបក្សប្រឆាំង ដើម្បីទទូចសុំជំនួយពី សម្ដេច ហ៊ុនសែន។

សឿ សុធារ៉ា បានលើកឡើងនៅក្នុងហ្វេសផ្ទាល់ខ្លួនថា អ្នកនាង និងស្វាមី លោកសាពូន មីដាដា បាន ចូលរួមលះបង់កិត្តិយសច្រើនណាស់ ដើម្បីវាយប្រហារពាក្យសម្ដីលើបណ្ដាញសង្គមទៅកាន់បក្ស ប្រឆាំង និងជួយស្វែងរកសុខសន្តិភាពអំឡុងកាលពីឆ្នាំ២០១៣។ កត្តាដែលធ្វើឱ្យតារារូបនេះចេញមុខរម្លឹកអតីតកាលក៏ព្រោះតែ សឿ សុធារ៉ា ទទូលចសុំឱ្យ សម្ដេច ហ៊ុនសែន ជួយផ្ដល់លទ្ធភាពឱ្យនាងក្នុងការយកផ្ទះម្ដាយ ដែលខ្លួនបានលក់យកឱ្យម្ដាយវិញ ចំណុចនេះ សឿ សុធារ៉ា សង្កត់ធ្ងន់ថាផ្ទះនេះលក់ព្រោះដើម្បីតតាំង ទប់ទល់ឱ្យមានឥទ្ធិពល ជួយវាយប្រហារ ទៅកាន់បក្សប្រឆាំងរាជរដ្ឋាភិបាល។

សឿ សុធារ៉ា ថ្លែង៖ “នាងខ្ញុំ សូមលុតជង្គង់ពីចំងាយ សូមអង្វរដល់សម្តេចពុក និងសម្តេចម៉ែ សូមមេត្តា ផ្តល់លិទ្ធភាពអោយនាងខ្ញុំបានយកផ្ទះម៉ែរបស់នាងខ្ញុំប្រគល់អោយគាត់វិញ ព្រោះប្រទេសមានសុខ សន្តិភាពហើយ. ហើយនាងខ្ញុំសូមជូនពរក្រុមគ្រួសារលោកទាំងទ្វេអោយមាន សុភមង្គលកុំអោយ អភព្វ័ដូចក្រុមគ្រួសារនាងខ្ញុំ”៕

ដកស្រង់ពី៖ Sabay