Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនសរសើរមិនបាន! G-Devith វិលវិញជាមួយអាល់ប៊ុមទី ៣ “PASSION” អង្រួនចិត្ត Fan ខ្លាំងបំផុត

  • បោះពុម្ព

បន្ទាប់ពីការប្រកាសថ្ងៃចេញអាល់ប៊ុមថ្មី “PASSION” ក្នុង Pleng ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឃើញថាមានការគាំទ្រ ស្តាប់ និង បង្ហោះអបអរសាទរជាច្រើនសន្ធឹកសន្ធាប់ពីសំណាក់ហ្វេនៗរបស់លោក។

ឥឡូវការខិតខំរបស់លោកពិតជាបានជោគជ័យជាបណ្តើរៗហើយ ហើយវាចាប់ផ្តើមចេញពី ការប្រកាសពីហ្វេសបុក Pleng ពីការបំបែកកំណត់ត្រាថ្មី របស់អាល់ប៊ុម “PASSION” ដោយទទួលបានការស្តាប់ច្រើនជាង ៤០០ ០០០ ដងក្នុងរយៈពេល ៧ ថ្ងៃនៅលើ Pleng។ បើតាមការបញ្ជាក់ពី Pleng កំណត់ត្រាចាស់សម្រាប់អាល់ប៊ុមដែលទទួលបានការស្តាប់ច្រើនក្នុងរយៈពេល ៧ គឺ ១៦០ ០០០ដង។ គួរចាប់អារម្មណ៍ផងដែរថា “PASSION” គឺជាអាល់ប៊ុមទី ៣ របស់ G-DAVITH ដែលបញ្ចូលពីរសជាតិជីវិតដែលលោកធ្លាប់ឆ្លងកាត់ពោរពេញទៅដោយការក្បត់ និងការមិនសូវឲ្យតម្លៃ មុនពេលដែលលោកល្បីល្បាញដូចសព្វថ្ងៃ។

អាល់ប៊ុមនេះរួមបញ្ចូលអ្វីៗគ្រប់យ៉ាងពីមិត្តភាពដែលបែកបាក់ ស្នេហាដែលបែកបាក់ និងរបៀបដែលលោកបានតស៊ូគ្រប់បែបយ៉ាង ហើយបានក្លាយជានរណានៅថ្ងៃនេះ។ នេះជាអាល់ប៊ុមត្រឡប់មកវិញ បន្ទាប់ពីឈប់សម្រាកពីវិស័យតន្ត្រីអស់រយៈពេល ៣ ឆ្នាំ ហើយដោយមានអ្នកគាំទ្ររង់ចាំបទចម្រៀងថ្មីៗ ពេលនេះ G-DEVITH មកវិញជាមួយអ្វីដែលល្អជាងពេលមុនៗផងដែរ។

ដកស្រង់ពី៖ Sabay