បណ្តាញសង្គម

លម្អិតថ្ងៃខែជាក់លាក់ពីគម្រោងការថ្មីៗរបស់ BLACKPINK ត្រៀមចេញប្រយុទ្ធក្រោយស្ងាត់ជាង ២ឆ្នាំ

ក្រោយបញ្ជាក់ដំណឹងច្បាស់លាស់នៃការវិលមកវិញរបស់ BLACKPINK គ្រប់គ្នា ក៏កំពុងផ្ទៀងផ្ទាត់ និងទន្ទឹងចាំថ្ងៃចេញផ្សាយបទថ្មីយ៉ាងអន្ទះសារ។

យ៉ាងណាមិញ ក្រៅពីប្រកាសចេញអាល់ប៊ុមថ្មី BLACKPINK ក៏នៅស្វាគមន៍ និងវិលជួបអ្នកគាំទ្រផ្ទាល់តាមរយៈការប្រគំតន្ត្រីទេសចរណ៍ដ៏ធំ ចាប់ពីចុងឆ្នាំនេះ រហូតដល់ឆ្នាំក្រោយ។ កាលបរិច្ឆេទ្ធសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីក៏ត្រូវបានចេញផ្សាយដែរ ដោយចាប់ផ្ដើមបើកឆាកដំបូងគេ នៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា។ សម្រាប់អាល់ប៊ុមថ្មីដែលមានឈ្មោះថា "BORN PINK” នឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែមុនការមកដល់បទថ្មីនេះ BLACKPINK ក៏នឹងចេញបទ "PINK VENOM” មុននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅម៉ោង ១១ព្រឹក (ម៉ោងនៅកម្ពុជា) ពោលគឺចេញមុនអាល់ប៊ុម ខ្ទង់ជិត ១ខែ។

រង់ចាំទស្សនាជាបន្ត ក្រៅពីការងារសំខាន់ៗទាំងនេះ តើ BLACKPINK នឹងមានអ្វីថ្មីអមជាមួយការ Comeback ទ្រង់ទ្រាយធំលើកនេះ?

 

ដកស្រងពី៖ Sabay