Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

MG ជិតចេញឡាន Sedan ម៉ូដែលថ្មីកាន់តែអេម

  • បោះពុម្ព

MG គ្រោងនឹងបញ្ចេញរថយន្ត Sedan ស្ព័រថ្មីគឺ MG 7 ឆ្នាំ២០២៣ ដែលគ្រោងនឹងប្រកាសជាផ្លូវការនៅថ្ងៃទី១៧សីហាខាងមុខ។

វានឹងមានជម្រើសប្រើម៉ាស៊ីនទាក់បូចំណុះ ១,៥លីត្រផលិតបានកម្លាំង ១៨៣សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ និងម៉ាស៊ីនទាក់បូចំណុះ ២,០លីត្រផលិតបានកម្លាំង ២៥៤សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ។

ជាមួយគ្នានេះ គេរំពឹងថា វាក៏នឹងមានជម្រើស Plug-in Hybrid ផងដែរ។ រូបរាងផ្នែកខាងមុខ ឌីហ្សាញស្រដៀងនឹងរថយន្ត Tesla ដែរ។ ចង្កៀងមុខរាងស្លីមជាប្រភេទ LED ដែលយើងមើលទៅអេមជាងរថយន្ត MG ផ្សេងៗ និងប៉ាណាធំ អមដោយរន្ធបឺតខ្យល់សងខាង។ ឯផ្នែកខាងក្រោយ ក៏ជាចង្កៀង LED លាតកាត់វែង និង spoiler បែប ducktail ព្រមទាំងមានបំពង់ស៊ឺមុំាង៤ទៀតផង។ យ៉ាងណាមិញ ចំពោះផ្នែកខាងក្នុង រថយន្ត និងចំណុចលម្អិតផ្សេងៗទៀតរបស់រថយន្តនេះ មិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងនៅឡើយទេ៕

ដកស្រង់ពី៖Sabay