ដកភាគរយថ្មទៅអស់ ៥ឆ្នាំ ពេលនេះ Apple ដាក់ឱ្យអ្នកប្រើវិញហើយ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
កាលពី ៥ឆ្នាំមុន ពេល iPhone X និង iOS 11 ចេញមក គេបានដកភាគរយថ្មចេញ ព្រោះតែផ្ទៃខាងលើចង្អៀត ពិសេសគឺចង្អៀតព្រោះថ្ងាសឆកធំតែម្ដង។ ប៉ុន្ដែពេលនេះ iOS 16 ជំនាន់សាកល្បង beta 5 នាំយកភាគរយថ្មសម្រាប់អ្នកប្រើដែលនឹកវាជាយូរនោះមកវិញហើយ។
យ៉ាងណា ការដាក់មកវិញមុខងារភាគរយថ្មនេះ មានអ្នកប្រើជាច្រើនបានរាយការណ៍ថា វាពិបាកក្នុងការសម្លឹងមើលផងដែរ។ អ៊ីចឹង ពេលដែល iOS 16 ចេញសាធារណៈជាផ្លូវការ អ្នកប្រើទូទៅនឹងអាចប្រើមុខងារនេះបានទាំងអស់គ្នាហើយ ដោយឡែកពេលនេះ iOS 16 កំពុងស្ថិតក្នុងជំនាន់សាកល្បងនៅឡើយ៕
ដកស្រង់ពី៖Sabay