Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ញាក់សាច់! វីដេអូ Teaser «One More» បទថ្មីឆ្នាំ ២០២២ ពី ទេព បូព្រឹក្ស កាន់តែកាច

  • បោះពុម្ព

ក្រោយពីសន្ធឹកជោគជ័យនៃបទ «វីរនារី - TOP OF THE LADY» កាលពីចុងឆ្នាំ ២០២១

ពេលនេះតារាចម្រៀងដ៏ល្បី ទេព បូព្រឹក្ស បានវិលមកវិញហើយជាមួយកាដូឆ្នាំ ២០២២ ជូនអ្នកគាំទ្រ ជាមួយនឹងរសជាតិកាន់តែពិសេស ប៉ុន្តែនៅតែអង់អាច ម៉ឺងម៉ាត់ តាមរយៈបទថ្មីមានចំណងជើងថា «One More»។ នៅល្ងាចថ្ងៃទី ០៩ ខែសីហានេះដែរ ក៏ជាពេលដែល Trailer ថ្មីរបស់បទ «One More» ត្រូវបានបង្ហាញជាផ្លូវការ ក្រោយទម្លាក់រូប Teaser ដំបូងកាលពីថ្ងៃម្សិលមិញ (ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២)។

អ្វីដែលមិនអាចរំលងបាន បទ «One More» ក៏បទចម្រៀងមួយបទក្នុងចំណោមបទជាច្រើនទៀត ដែលចេញពីអាល់ប៊ុម «Top Of The Lady» ដែរ។ ទស្សនាវីដេអូខាងក្រោម៖

វីដេអូ Trailer ខ្លីអស្ចារ្យបែបនេះ កាន់តែធ្វើឲ្យអ្នកគាំទ្រញាប់ញ័រចង់ទស្សនា វីដេអូបទចម្រៀងពេញ កាន់តែខ្លាំង។ ដូច្នេះតាមការបង្ហាញ MV ផ្លូវការនឹងចេញផ្សាយ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា នូវស្នាដៃថ្មីរបស់ ទេព បូព្រឹក្ស៕

ដកស្រង់ពី៖ Sabay