Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាមេរ៉ា iPhone ស្គេន QR Code បានហើយ ប៉ុន្ដែកន្លែងនេះស្រួលស្គេនជាឆ្ងាយ កុំភ្លេច Add បន្ថែមទុកប្រើ

  • បោះពុម្ព

បច្ចុប្បន្ននិមិត្តសញ្ញាបារកូដត្រូវបានប្រើយ៉ាងពេញនិយម ពិសេសនៅទីសាធារណៈ។

ដើម្បីស្គេនបារកូដ អ្នកអាចប្រើកម្មវិធីថតរូប “Camera” លើ iPhone របស់អ្នកបាន ព្រោះវាមានបង្កប់មុខងារស្គេនបារកូដស្រាប់តែម្ដង ប៉ុន្ដែវាអាចលំបាកស្គេនបន្តិចបន្ដួចពេលបើកមកដំបូង ដោយសាររូបស្កេននៅឆ្ងាយ ឬនៅទីគ្មានពន្លឺជាដើម ដូចនេះអ្នកអូស មុខងារ Code Scanner ដាក់លើ Control center(កន្លែងអូសពីលើមក) នោះវានឹងធ្វើឱ្យអ្នកកាន់តែងាយស្រួលរាល់ពេលស្គេនម្ដងៗហើយរហ័សទៀត។

  

ដើម្បីយក Code Scanner ដាក់លើ Control center សូមចូលទៅកាន់កម្មវិធី Setting

 

ស្វែងរក Control Center

 

ចុចយក “+” នៃ “Code Scanner”

 

បន្ទាប់មកអ្នកនឹងឃើញមុខងារនេះ នៅលើ Control Center

 

 

កម្មវិធីនេះងាយស្រួលប្រើជាងមុខងារស្គេនក្នុងកាមេរ៉ាត្រង់ថា វាមានមុខងារពិលសម្រាប់បំភ្លឺពេលស្គេននៅទីងងឹត និងឃើញទីតាំងស្គេននៅកៀកស្រាប់ ត្បិតអីវាបានប្រើលែនកាមេរ៉ា telephoto ពង្រីករូបស្រាប់ មិនឱ្យអ្នកប្រើពិបាកចុចពង្រីកនោះទេ៕

ដកស្រង់ពី៖Sabay