បណ្តាញសង្គម

អ្នកច្នៃម៉ូដអាវកអណ្ដើកពណ៌ខ្មៅឱ្យ Steve Jobs ពាក់ជាប្រចាំពេលនេះអនិច្ចកម្មហើយ

អ្នកច្នៃម៉ូដជនជាតិជប៉ុន លោក Issey Miyake ដែលគេស្គាល់ថាជាអ្នករចនាអាវខ្មៅកអណ្ដើកដ៏ល្បីឱ្យ Steve Jobs ពាក់ជាប្រចាំ ពេលនេះលោកបានទទួលមរណៈភាពហើយ ក្នុងវ័យ ៨៤ឆ្នាំ កាលពី ថ្ងៃសុក្រ កន្លងទៅ ព្រោះជំងឺមហារីថ្លើម។

អ្នកច្នៃម៉ូដដែលមានកំណត់កំណើតនៅ ទីក្រុងហ៊ីរ៉ូស៊ីម៉ា ម្នាក់នេះបានកសាងម៉ាកយីហោម៉ូដខ្ពស់លំដាប់ពិភពលោកដ៏ល្បីមួយ ដែលមានក្រុមហ៊ុនឈ្មោះ Issey Miyake Inc.។ គេដឹងទៀតថា លោកក៏មានទំនាក់ទំនងពិសេសមួយជាមួយសហស្ថាបនិក និងជានាយកប្រតិបត្តិ Apple លោក Steve Jobs ផងដែរ។ Steve ធ្លាប់ទាំងបានពឹងលោកឱ្យជួយច្នៃម៉ូតសម្លៀកបំពាក់សម្រាប់បុគ្គលិក Apple ថែមទៀតផង ប៉ុន្ដែដោយសារមានអ្នកមិនពេញចិត្តឈុតនោះ ទើបទុកយកមកប្រើប្រាស់។

គួរបន្ថែមថា Steve Jobs តែងពាក់អាវកអណ្ដើកខ្មៅជាប្រចាំ ដើម្បីកាត់បន្ថយការសម្រេចចិត្តជ្រើសរើសសម្លៀកបំពាក់។ ហើយលោកទទួលបានអាវខ្មៅទាំងនោះរាប់រយឯណោះពីអ្នកច្នៃម៉ូត Miyake ដែល Steve ធ្លាប់បាននិយាយថា គាត់អាចពាក់វាគ្រប់ដល់មួយជីវិតឯណោះ។ នេះបើយោងទៅតាម លោក Walter Isaacson ជាអ្នកសសេរសៀវភៅជីវប្រវត្តិរបស់ Steve។ ក្រៅពីនេះ គាត់ក៏តែងពាក់អាវខ្មៅនោះ ជាមួយនឹង ខោខប៊យ Levi's 501 និង ស្បែកជើង Balance 991 ផងដែរ៕

ដកស្រង់ពី៖Sabay