Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាន់តែរឿងថែមមុខងារ ភាគរយថ្ម បង្ករឿងចម្រូងចម្រាស់ឥតដាច់លើបណ្ដាញសង្គម

  • បោះពុម្ព

តាមពិតមុខងារ មើលភាគរយថ្ម iPhone មិនមែនជារឿងថ្មីនោះទេ គ្រាន់តែ Apple ដាក់វាឱ្យប្រើវិញលើ iOS 16 ជំនាន់សាកល្បង beta 5 ខណៈខ្លួនបានដកចេញកាលពី iOS 11 និង iPhone X ចេញដំបូងៗ គេដកចេញព្រោះចង្អៀតដោយសារថ្ងាសឆកពេក។

ប៉ុន្ដែការវិលមកវិញនេះ បែជាបង្កភាពចម្រូងចម្រាសជាច្រើនដល់អ្នកប្រើទៅវិញ។ តើព្រោះហេតុអ្វី? មូលហេតុបណ្ដាលមកពី អ្នកប្រើមិនពេញចិត្តផ្ទៃភាគរយថ្ម iPhone ដែលនៅពេលថ្មស្រកចុះ ចុះតែតួលេខ ប៉ុន្ដែកម្រិតក្រិតថ្មមិនចុះទាល់តែសោះ។ ឧទារហណ៍ថា ថ្មស្រកចុះ ៨៨% ៦៦% ៤២% រូបថ្មនៅតែឃើញពេញដដែល ចុះតែលេខប៉ុណ្ណោះ ទាល់តែថ្មនៅសល់ខ្ទង់ ២០% ឬក្រោមនេះ ទើបរូបថ្មឃើញស្រក។

ត្រង់ចំណុចនេះ អ្នកប្រើរអ៊ូថា វាហាក់ស៊ីគ្នារវាងថ្ម និងតួលេខ ធ្វើឱ្យពួកគេច្រលំ អ្នកខ្លះថាពួកគេត្រូវរៀនប្រើមុខងារថ្មីនេះ អ្នកខ្លះទៀតបង្កើតជាគំរូថាគួរតែធ្វើបែបនេះបែបនោះទៀតផងទើបងាយមើល ហើយមានមតិខ្លះទៀតលើកឡើងថា Apple ធ្វើដូចនេះគ្រាន់តែចង់ឱ្យគេនិយាយពី iPhone ខ្លះ កុំឱ្យអ្នកប្រើចាប់អារម្មណ៍តែពី Galaxy Fold 4 និង Flip 4 ដែលជាអាវុធធំរបស់ Samsung ទើបបញ្ចេញពីស្រោមថ្មីៗនេះ៕

ដកស្រង់ពី៖Sabay